ស្ថានីយ ដេប៉ូប្រេងឥន្ធនៈចំនួន២៩ទីតាំង​ ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ត្រួតពិនិត្យអនុលោមភាព

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៨​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​សាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តព្រះសីហនុ និងខេត្តសៀមរាប បានបន្តដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងទិសដៅកាត់បន្ថយអំពើមិនសុចរិតក្នុងអាជីវកម្មប្រេងឥន្ធនៈពីការកេងបន្លំគ្រប់រូបភាព។

ជាក់ស្តែងនាថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២នេះ មន្ត្រីជំនាញនៃសាខា ក.ប.ប. ក្នុងរាជធានី ខេត្តខាងលើ បានធ្វើការត្រួតពិនិត្យលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបបានចំនួន ២៩ទីតាំង ដោយបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង និងបានអនុវត្តចំណាត់ការតាមនីតិវិធីស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

...

គួរជម្រាបផងដែរថា​ ចំពោះ​ទីតាំងណាដែលប្រកបអាជីវកម្មមិនស្មោះត្រង់ មិនអនុលោមភាពក្នុងធុរកិច្ចរបស់ខ្លួននោះ​ មន្ត្រីជំនាញ​ និងចាត់វិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print