លោក នុត ពុធដារ៉ា ជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដើម្បីពង្រឹងវិន័យការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់របស់រដ្ឋបាលខណ្ឌ ដើម្បីពង្រឹងវិន័យការងារសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍។

ដោយសារតែបញ្ហាចរាចរណ៍ការកកស្ទះក៏មានការកើនឡើង ដូច្នេះរដ្ឋបាលខណ្ឌបានស្នើសុំឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីជួយបង្ហាត់ដល់សណ្តាប់ធ្នាប់លើ វិន័យ និងរបៀបបញ្ជៀសចរាចរណ៍ ដើម្បីសហការជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ជាមួយនគរបាល និងអាវុធហត្ថ ជាពិសេសនៅតាមគោលដៅកកស្ទះ តាមដងផ្លូវ និងនៅតាមផ្សារនានា។

បើតាមការលើកឡើងរបស់លោក​ ម៉ុក​ ពុទ្ធា​ នាយករដ្ឋបាលសាលាខណ្ឌដង្កោ​បានឲ្យដឹងថា​ កន្លងមករដ្ឋបាលខណ្ឌតែងបានយកចិត្តទុកដាក់ចំពោះការរស់នៅ​របស់កម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ដោយបានរៀបចំឲ្យមានកន្លែងស្នាក់នៅសមរម្យ សម្លៀកបំពាក់ និងអាហារប្រចាំថ្ងៃផងដែរ ហើយចំពោះប្រាក់ឧបត្ថម្ភប្រចាំខែគឺទទួលបានពីសាលារាជធានីភ្នំពេញយ៉ាងទៀតទាត់។

ជាមួយគ្នារដ្ឋបាលខណ្ឌក៏បានបញ្ជូនកម្លាំងសណ្តាប់ធ្នាប់ទៅហ្វឹកហាត់ក្បាច់គុណ ដើម្បីសុខភាពល្អ និងដើម្បីការពារខ្លួន។ ក្នុងឱកាសនេះ ក៏មានការសំដែងក្បាច់ប្រដាល់ ដែលបានហ្វឹកហាត់កន្លងមកផងដែរ៕

IMG_5784

IMG_5780

IMG_5781

IMG_5782

ដោយ៖ ជីម ភារ៉ាដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print