ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់របស់រដ្ឋបាលខណ្ឌ ដើម្បីពង្រឹងវិន័យការងារសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍។
ដោយសារតែបញ្ហាចរាចរណ៍ការកកស្ទះក៏មានការកើនឡើង ដូច្នេះរដ្ឋបាលខណ្ឌបានស្នើសុំឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីជួយបង្ហាត់ដល់សណ្តាប់ធ្នាប់លើ វិន័យ និងរបៀបបញ្ជៀសចរាចរណ៍ ដើម្បីសហការជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ជាមួយនគរបាល និងអាវុធហត្ថ ជាពិសេសនៅតាមគោលដៅកកស្ទះ តាមដងផ្លូវ និងនៅតាមផ្សារនានា។
បើតាមការលើកឡើងរបស់លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលសាលាខណ្ឌដង្កោបានឲ្យដឹងថា កន្លងមករដ្ឋបាលខណ្ឌតែងបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់កម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ដោយបានរៀបចំឲ្យមានកន្លែងស្នាក់នៅសមរម្យ សម្លៀកបំពាក់ និងអាហារប្រចាំថ្ងៃផងដែរ ហើយចំពោះប្រាក់ឧបត្ថម្ភប្រចាំខែគឺទទួលបានពីសាលារាជធានីភ្នំពេញយ៉ាងទៀតទាត់។
ជាមួយគ្នារដ្ឋបាលខណ្ឌក៏បានបញ្ជូនកម្លាំងសណ្តាប់ធ្នាប់ទៅហ្វឹកហាត់ក្បាច់គុណ ដើម្បីសុខភាពល្អ និងដើម្បីការពារខ្លួន។ ក្នុងឱកាសនេះ ក៏មានការសំដែងក្បាច់ប្រដាល់ ដែលបានហ្វឹកហាត់កន្លងមកផងដែរ៕
![IMG_5784](http://nkdnews.com/wp-content/uploads/2016/05/IMG_5784.jpg)
![IMG_5780](http://nkdnews.com/wp-content/uploads/2016/05/IMG_5780.jpg)
![IMG_5781](http://nkdnews.com/wp-content/uploads/2016/05/IMG_5781.jpg)
![IMG_5782](http://nkdnews.com/wp-content/uploads/2016/05/IMG_5782.jpg)
ដោយ៖ ជីម ភារ៉ាដង្កោ
...