ស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបរិបូរណ៍

ចែករំលែក៖

កំពង់ឆ្នាំង៖ មនុស្សម្នាក់បានប៉ើងខ្ទាតចេញពីរថយន្តកៀបជាប់ដើមឈើបណ្តាលឲ្យសា្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតបានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីផ្សេងគ្នានៅស្រុកបរិបូរណ៍ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីរថយន្ត ហ៊ីយ៉ាន់ដាយ ១គ្រឿង អត់ស្លាកលេខបាន ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត នៅពេលដល់ចំណុចកើតហេតុអ្នកបើកបរងោក ហើយរេចង្កូតទៅបុកដើមឈើ បណ្តាលឲ្យកម្មករម្នាក់ឈ្មោះ វឿន​ សំអា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិជើងខ្លា ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជិះនៅលើរថយន្តនេះបានប៉ើងផ្លោងទៅបោកនិងដើមឈើកៀបស្លាប់នៅកន្លែងកើតហេតុ ចំណែកឯអ្នកបើកបរឈ្មោះ សែន​ សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ រងរបួសធ្ងន់ ។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ទី២ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរំចេក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយម៉ូតូចំនួន២គ្រឿងបើកក្នុងទិសដៅផ្ទុយគ្នា ហើយនៅពេលមកដល់កន្លែងកើតហេតុដោយគេចនឹងឧបសគ្គបានជ្រុលបុកគ្នាពេញទំហឹងតែម្តង ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិបរិបូរណ៍ ប៉ុន្តែដោយសាស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរក្រុមគ្រូពេទ្យបានបញ្ជូនបន្តមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ៕

a (1)

a (3)

a (4)

a (5)

a (6)

a (7)

a (8)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print