នគរបាល​ខណ្ឌដូនពេញ​ ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ឆក់​ខ្សែ​ក​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ​ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ មាន​ស្ថាន​ទ​ម្ង​ន​ទោស​(​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​)​ ។​ នេះបេី​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២៩​ ខែតុលា​ ឆ្នាំ​២០២២។

​ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា​ កាលពីរសៀលថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៣​និង​១០​នាទី​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​ចេញពី​ផ្សារ​ធំ​ថ្មី​ទៅ​ធនាគារ​ តាម​បណ្តោយ​ ផ្លូវ​៥១​ លុះ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​មក​ដល់​ចំណុច​ក្រោយ​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ សង្កាត់​ផ្សារ​ថ្មី​៣​ ក៏​ត្រូវ​បាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ ហុងដា​ PCR​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ ជិះ​គ្នា​២​នាក់​គ្នា​ មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ ហើយ​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​តែ​ម្តង​ ។​

​របាយការណ៍ដដែល​បន្តថា​​ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​រួច​ កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​៣​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បើក​ការ​ស្រាវជ្រាវ​ ពិនិត្យ​កា​ម៉េ​រា​សុវត្ថិភាព​ជុំវិញ​កន្លែង​កើតហេតុ​ ឈាន​ដល់កំណត់​អត្តសញ្ញាណ​មុខសញ្ញា​ដែល​ផ្នែក​ជំនាញ​ និង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចងក្រង​ទុក​ តាម​ច្បាម​គ្រប់​ទីកន្លែង​ដែល​មុខសញ្ញា​ចេញចូល​ស្នាក់​នៅ​ ។​

លុះ​មក​ដល់​យប់​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២២​និង​០០​នាទី​ ក្រោយ​ពី​កំណត់​បាន​ទីតាំង​លាក់ខ្លួន​ ផ្នែក​ជំនាញ​ ប៉ុស្តិ៍​ បាន​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ពៅ​ ពី​យ៉ា​បុត្រ​ ហៅ​បុត្រ​ អាយុ​២៨​ឆ្នាំ​ នៅ​ចំណុច​មុខ​ហាង​កា​រ៉ា​អូ​ខេ​ យីហោ​ Party​ world​ ផ្លូវ​២៧១​ សង្កាត់​អូ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ដើម្បី​ធ្វើការ​សួរ​ចម្លើយ​។

...

បច្ចុប្បន្ន​ជនសង្ស័យ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៩​ ខែតុលា​នេះ​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដេីម្បីបន្តនីតិវិធី​ច្បាប់​៕ដោយ​៖អារុណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print