មន្ត្រី​ជំនាញ​ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ បេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារអនុវត្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី តំណាងលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារអនុវត្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកនាយរងការិយាល័យ, លោកនាយផ្នែក, លោកនាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកនាយការិយាល័យ បានកោតសរសើរដល់មន្ត្រីចំណុះការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីទាំងអស់ ដែលបានសម្រេចបានតាមផែនការដែលថ្នាក់លើប្រគល់ជូនបានយ៉ាងល្អ នាពេលកន្លងមក។

...

ជាមួយគ្នានោះដែរ​ លោកនាយការិយាល័យ​ ក៏បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តោតលើការងារជំនាញបន្ថែមទៀតដោយស្វែងរកបញ្ហាប្រឈមមកដោះស្រាយ ជាពិសេសត្រូវពង្រឹងសមត្ថភាពលើចំណេះដឹងភាសាបរទេសនិងផ្នែកកុំព្យូទ័របន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារចាំបាច់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងកម្លាំងបន្ថែម យកចិត្តទុកដាក់ខ្ពស់ត្រៀមលើកិច្ចការងារប្រជុំអាស៊ាននាពេលខាងមុខនេះ។ កិច្ចប្រជុំត្រូវបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងភាពស្និទ្ធស្នាល៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print