លុបចោលទណ្ឌកម្ម អាមេរិកផ្តល់ឲ្យវៀតណាមនូវនាវាយាមល្បាត១៨គ្រឿង

ចែករំលែក៖

សេតវិមានបានប្រកាសថា អាមេរិកនឹងផ្តល់ឲ្យវៀតណាមនូវនាវាយាមល្បាត ១៨គ្រឿងប្រភេទ​ Metalshark និងជួយហ្វឹកហាត់ដល់កម្លាំង ម៉ារីន ការពារដែនសមុទ្រវៀតណាម។ នៅក្នុងសេចក្តីប្រកាសរបស់សេតវិមាន វៀតណាម អាមេរិកនិងពង្រីកទំនាក់ទំនងសន្តិសុខជួយមនុស្សធម៌ និងកាត់បន្ថការខូចខាតដោយគ្រោះធម្មជាតិ។

អាមេរិកក៏បានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយវៀតណាមក្នុងនោះជួយដល់រដ្ឋាភិបាលវៀតណាម​បង្កើនកម្លាំងការពារដែនសមុទ្រ  ដោយអាមេរិកបានផ្តល់ជំនួយដល់វៀតណាម​ ៤៥.៧លានដុល្លារ តាមរយៈជំនួយយោធាក្រៅប្រទេសរបស់ក្រសួងការបរទេសអាមេរិក។

ក្រៅពីនេះអាមេរិកបានជួយដល់វៀតណាមក្នុងការចូលរួមដល់សកម្មភាពរក្សាសន្តិភាពរបស់​អង្គការសហប្រជាជាតិ​  និងផ្គត់ផ្គងឧប្បករបរិក្ខាពេទ្យ​ផងដែរ។

កន្លងមកកាលពីខែមិថុនា ឆ្នាំ​២០១៥ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ​Ashton Carter បានប្រកាសផ្តល់ជំនួយដល់វៀតណាម ១៨លានដុល្លារក្នុងការទិញនាវាយាមល្បាតល្បឿនលឿន។

នៅក្នុងសន្និសីទការសែតនៅទីក្រុងហាណូយ ប្រធានាធិបតីអូបាម៉ាបានបញ្ចាក់ថា អាមេរិកលុបចោលទាំងស្រុងនៅទណ្ឌកម្មអាវុធដល់វៀតណាម។ ទាំងនោះជាការបើកផ្លូវឲ្យវៀតណាមទិញអាវុធជាច្រើនទៀតពីជុំវិញពិភពលោក។

លោកអូបាម៉ាបានបញ្ចាក់ថា «សហរដ្ឋអាមេរិក​បាន​លប់​ចោល​ការ​ហាមឃាត់» នេះ​ជា​ឃ្លា​មួយ​យ៉ាង​ខ្លី​ដែល​លោក​បារ៉ាក់ អូបាម៉ា ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នា​ថ្ងៃទី១ នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​ទឹកដី​វៀតណាម​។ ការ​ប្រកាស​របស់​លោក​អូបាម៉ា​ក្នុង​ការ​លប់​ចោល​ការ​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម​ពេល​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ការ​រំកិល​រក​គ្នា​កាន់​តែ​ខ្លាំង​រវាង​ប្រទេស​អតីត​គូសត្រូវ​ទាំង​ពីរ។

លោក​ អូបាម៉ា​ បាន​បន្ថែម​នៅ​ក្នុង​សន្និសីទកាសែត​ថា សេចក្តីសម្រេច​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​លើក​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម​មិន​មាន​ជាប់​ទាក់ទង​នឹង​ចិន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​វៀតណាម ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ តែ​ជា​ឆន្ទៈ និង​បំណង​ប្រាថ្នា​ពិត​របស់​អាមេរិក​ដែល​ចង់​បំពេញ និង​ចង់​បង្កើន​បន្ថែម​នូវ​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​វៀតណាម។

ជា​ការ​ឆ្លើយ​តប​វិញលោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang បាន​ថ្លែង​ដោយ​សាមញ្ញ​ថា វៀតណាម​ពេញចិត្ត​ខ្លាំង​ណាស់​ចំពោះ​សេចក្តីសម្រេចិត្តរបស់​អាមេរិក​ក្នុង​ការ​លប់​ចោល​ទាំង​ស្រុង​នូវ​ការ​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម និង​ថាទង្វើ​បែប​នេះ​ជា​ភស្តុតាង​ដែល​បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ទំនាក់ទំនង​ប្រក្រតី​ពេញ​លក្ខណៈ​រវាង​អាមេរិកនិង​វៀតណាម។

សូម​រំលឹក​ជូន​ថា ក្រោយ​ពី​អាមេរិក​បាន​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​វៀតណាម​ក្នុង​ឆ្នាំ១៩៩៤ មក ប្រទេស​អតីត​គូសត្រូវ​ទាំង​ពីរ​ក៏​បាន​ភ្ជាប់​ទំនាក់ទំនង​ផ្លូវទូត​រវាង​គ្នា​ឡើង​វិញ​ក្នុង​ឆ្នាំ១៩៩៥។ បន្ទាប់​មក​ក្នុង​ឆ្នាំ២០១៤ រដ្ឋបាល​អាមេរិកាំង​របស់​លោក​អូបាម៉ា​ក៏​បាន​លើក​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​មួយ​ភាគ​ចេញ​ពី​វៀតណាមពិសេស​គ្រឿងសព្វាវុធ​សម្រាប់​ការពារ​ផ្លូវសមុទ្រដូច​យ៉ាង​នាវាល្បាត​យោធា​ផ្លូវសមុទ្រ​ជា​ដើម៕

vietnam4

gfrgds

images

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print