មន្ត្រីអាវុធហត្ថខេត្តកណ្តាលម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកស្លាប់​ រួចអ្នកបើកបររត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកណ្ដាលៈ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១៧​ នឹង៥០នាទីថ្ងៃទី​ ២៤​ ខែឧសភា​ ឆ្នាំ២០១៦​ តាមបណ្តោ​យផ្លូវជាតិលេខ​២ ចន្លោះគីឡូម៉ែត្រលេខ​ ២២-២៣ ស្ថិតក្នុងភូមិស្រុកធំ ឃុំ​ជើបកើប ស្រុក កណ្តាលស្ទឹង​ ខេត្ត​កណ្តាល​ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក​តូរីស ពណ៌ ស​ មិនស្គាល់ស្លាកលេខ​ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បានបុកជាមួយម៉ូតូមួយគ្រឿងបណ្តាលអោយជនរងគ្រោះឈ្មោះ​ វណ្ណ វាសនា ភេទ​ ប្រុស​ អាយុ​ ៣៥ ឆ្នាំ​មុខរបរ​ ជាកងរាជ​អាវុធហត្ថខេត្តកណ្តាល រស់នៅភូមិឈើនាង​ ឃុំគោកត្រប់​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល។
បច្ចុប្បន្ន​សាកសពប្រគល់អោយបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕​

image image image image

ដោយ​ សុខ​ ខេមរា

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print