Neymar បញ្ជាក់ថារូបគេរីករាយណាស់ពេលលេងក្នុងក្រុម Barcelona

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar បានបញ្ជាក់ថារូបគេពិតជា រីករាយខ្លាំងណាស់ពេលលេងនៅក្នុងក្រុម Barcelona។

កីឡាករវ័យ២៤ឆ្នាំនេះបានឈ្នះជើងឯកចំនួន៨ ពានហើយ ក្នុងរយៈពេល៣រដូវកាល។ ប៉ុន្តែមានព័ត៌មានលេចឮថារូបគេអាចនឹងចាកចេញពីក្លិបយក្សរបស់អេស្ប៉ាញ ដោយសាររូបគេមិនទាន់បានចុះ ហត្ថលេខាបន្តកិច្ចសន្យាថ្មីឡើយ។

កីឡាករNeymar បានចេញមកបញ្ជាក់សាជាថ្មីដល់អ្នកគាំទ្ររបស់ខ្លួនថា “រដូវកាលនេះពិតជាអស្ចារ្យណាស់សម្រាប់ពួកយើង តែយើងក៏ មិនសប្បាយចិត្តដែរ ពេលធ្លាក់ចេញពី Champions League។ ទោះបីជាយ៉ាង ណាក្តីយើងបានឈ្នះពានចំនួន២។​ខ្ញុំរីករាយនៅក្នុងក្លិបនេះណាស់”៕

Neymar

ដោយ៖ ដេវិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print