កូរ៉េខាងជើងបដិសេដ្ឋសំណើរពិភាក្សារបស់លោក ដូណាល់ត្រាំ

ចែករំលែក៖

កាលពីថ្ងៃទី​២៣ ខែឧសភា រដ្ឋទូតកូរ៉េខាងជើងប្រចំានៅអង្គការសហប្រជាជាតិបានបដិសេធសំណើរពិភាក្សាជាមួយបេក្ខភាពប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

រដ្ឋទូតកូរ៉េខាងជើងលោក ​So Se pyong បានបញ្ចាក់ថាសំណើរពិភាក្សារបស់លោក ត្រាំ ក្រោយពេញជាប់ឆ្នោតប្រធានាធិបតីគឺជាការឃោសនាសម្រាប់ខ្លួនលោកតែប៉ុណ្ណោះមិនអាចយកជាការឡើយ ហើយកូរ៉េខាងជើងក៏មិនពិភាក្សាជាមួយលោកដែរ។

កាលពីសប្តាហ៍កន្លងមក លោក ត្រាំ បានប្រកាសថា នឹងពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ស្តីពីកម្មវិធីបរមាណូ។

លោក ​So Se Pyong បញ្ចាក់ថា «ការពិភាក្សាឬមិននោះអាស្រ័យទៅលើមេដឹកនាំរបស់ខ្ញុំតែប៉ុណ្ណោះ ចំណែកសំដីរបស់លោកត្រាំគ្មានន័យឡើយ គ្មានភាពស្មោះត្រង់»។ លោកបន្តទៀតថា ទីក្រុងព្យុងយ៉ាងនឹងវិលត្រឡប់មកពិភាក្សា ៦ភាគីបញ្ចប់កម្មវិធីបរមាណូ។ ចិន និងរុស្ស៊ីឯកភាពទៅលើទស្សនខាងលើរបស់ទីក្រុងព្យុងយ៉ាង តែអាមេរិកជប៉ុននិងកូរ៉េខាងត្បូងមិនឯកភាព។

នៅថ្ងៃទី​១៨ ខែឧសភា លោក ដូណាល់ត្រាំ បានប្រកាសថា បើលោកជាប់ឆ្នោត កិច្ចពិភាក្សានោះនឹងត្រូវធ្វើឡើង​ហើយវិបត្តិនឹងត្រូវបញ្ចប់។ ទទឹមនឹងនោះលោកក៏បានបញ្ចាក់ថា លោកនឹង ដាក់សម្ពាធទៅលើរដ្ឋាភិបាលចិន ដើម្បីឲ្យទប់ស្កាត់បញ្ហានៅកូរ៉េខាងជើង។

នេះជាលើកទី១ដែលលោក ត្រាំ បង្ហាញទស្សនចង់ពិភាក្សាជាមួយមេដឹកនាំ គីមជុងអ៊ុន ចាប់តាំងពីពេលបោះឆ្នោតជ្រើសរើសបេក្ខភាពរហូតមកទល់ពេលនេះ។ កន្លងមកលោកក៏ធ្លាប់បានថ្កោលទោសនិងលើកសសើរផងដែរថា ​មេដឹកនាំ គីមជុងអ៊ុន ជាបុគ្គលមានសម្ថភាព ហាមប្រឈមនិងអាមេរិកដោយបើកជំហរ។

ចំណែកទីព្រឹក្សាសន្តិសុខរបស់បេក្ខភាពប្រធានាធិបតីលោក ស្រីគ្លីនតុន ​លោក Jake Jullivan បានបញ្ចាក់ថា នឹងសហការជាមួយចិនដើម្បីដោះស្រាយ​វិបត្តិនៅកូរ៉េខាងជើង​គឺជាអាទិភាពដំបូងបង្អស់ប្រសិនបើលោកស្រីជាប់ជាប្រធានាធិបតីនៅពេលខាងមុខ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរបស់អង្គការ ​Asia Society លោក​ Jake Sullivan បញ្ចាក់ថា អាមេរិក ចិន​ នឹងសហការគ្នាដើម្បីដោះស្រាយបញ្ចប់វិប្តិនៅក្នុងប្រទេសកូរ៉េខាងជើង ពិសេសគឺកម្មវិធីបរមាណូតែម្តង។

ក្រៅពីនេះលោក​ Jake ក៏បានលើកឡើងពីកិច្ចព្រមព្រៀងដែលទទួលបានជោគជ័យរវាងអីរ៉ងនិងប្រទេស ៥បូក១ ហើយកិច្ចព្រមព្រៀងនោះជួយឲ្យលុបចោលទណ្ឌកម្មទាំងឡាយទៅលើ​អីរ៉ង។ នៅពេលនេះកូរ៉េខាងជើងក៏ដូចគ្នានោះដែរ សហគមន៍អន្តរជាតិនឹងលុបចោលទណ្ឌកម្មនៅពេលដែលកូរ៉េខាងជើងព្រមព្រៀងទៅលើកម្មវិធីបរមាណូនោះ។

លោក​ Jake ក៏ធ្លាប់បានចូលរួមពិភាក្សាជាមួយអីរ៉ងក្នុងនាំជាទីព្រឹក្សាជានខ្ពស់របស់រដ្ឋាភីបាលអាមេរិក។ សកម្មភាពរបស់បេក្ខភាពប្រធានាធិបតីអាមេរិក ទាំងពីររូបគឺមានទស្សនកិច្ចចង់បញ្ចប់វិបត្តិជា​មួយកូរ៉េខាងជើងដូចគ្នា។ កន្លងមកបេក្ខភាពប្រធានាធិបតីអាមេរិកលោក ​ដូណាល់ត្រាំ បានប្រកាសឲ្យដឹងថា ប្រសិនបើលោក​ជាប់​ឆ្នោតជាប្រធានាធិបតីអាមេរិកនោះលោកនឹងពិភាក្សាជាមួយមេដឹកនាំ គីមជុងអ៊ុន ដើម្បីបញ្ចប់​វិបត្តិបរមាណូ៕

Trieu_Tien_infonet9

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print