លោកបណ្ឌិត​ ម៉ៅ ភិរុណ​ អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលាឃុំពញាឮ

ចែករំលែក៖

ខេត្តកណ្តាលៈ​ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាលមានរៀបចំពិធី បញ្ចុះបឋមសិលាសាងសង់អគារសាលាឃុំពញាឮ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួម មាន៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, លោកអភិបាលរងខេត្ត, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស្រុកពញាឮ, ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ សិស្សានុសិស្ស កាយរឹទ្ធ និងប្រជាពលរដ្ឋ សរុបចំនួន ៥៥១ នាក់។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតអភិបាលខេត្ត បានក្រើនរម្លឹកថាកន្លែងធ្វើការល្អមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវមានការងារល្អ និងមានប្រសិទ្ធភាព ទើបជាស្ថាប័នដែលមានភាពស៊ីវិល័យស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយក៏បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាឃុំ, ស្មៀនឃុំ, កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវ៖
១. ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាអត្រានុកូលដ្ឋានដោយគោរពឲ្យបាននូវពេលវេលា តម្លៃសេវា ទៅតាមការកំណត់របស់ច្បាប់
២. ខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការអភិវឌ្ឍន៍៥ ឆ្នាំ និងកម្មវិធីវិនិយោគប្រចាំឆ្នាំរបស់ខ្លួន
៣.ចុះជាប់ជាមួយប្រជាពលរដ្ឋពេលពួកគាត់មានទុក្ខលំបាកផ្សេងៗ ព្រមទាំងស្វែងយល់ពីតម្រូវ ការនានារបស់ពួកគាត់ ហើយធ្វើការដោះស្រាយជាបន្ទាន់ទៅតាមលទ្ធភាពជាក់ស្តែង ជាពិសេសបញ្ហាគ្រោះធម្មជាតិផ្សេងៗ
៤.ស្នើក្រុមហ៊ុនទទួលការត្រូវសាងសង់អនុវត្តតាមបទដ្ឋានបច្ចេកទេស និងពេលវេលាកំណត់
៥.អំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវទៅធ្វើអត្តសញ្ញាណបណ្ណ
៦.ណែនាំសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខនានា
៧. អំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានម៉ឹងម៉ាត់ បើកបរដោយយោគយល់អធ្យាស្រ័យគ្នាត្រូវពាក់មួកសុវត្ថិភាព ចៀសវាងការបើកបរជែងគ្នាដោយមិនគោរពច្បាប់ និងមិនត្រូវបើកបរក្នុងពេលស្រវឹង៕​

image image image image image image image image

ដោយ​ សុខ​ ខេមរា

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print