ហ្វីលីពីន ៖ ចំនួនអ្នកស្លាប់ដោយព្យុះ Nalgae កើនឡើង៩៨នាក់ និងពលរដ្ឋជាង ១,២លាននាក់រងផលប៉ះពាល់

ចែករំលែក៖

នៅថ្ងៃទី ៣១ខែតុលា នាយកដ្ឋានគ្រប់គ្រងគ្រោះមន្តរាយជាតិហ្វីលីពីន បានប្រកាសឲ្យដឹងថា ព្យុះ Nalgae បានសម្លាប់មនុស្ស ៩៨នាក់ របួស ៦៩នាក់ និង បាត់ខ្លួន ៦៣នាក់ ។

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃចន្ទនេះ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងពីព្យុះត្រូពិក Nalgae នៅឯភាគខាងត្បូងនៃប្រទេសបន្តកើនឡើងខ្ពស់
នៅក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន បានបញ្ជាក់ទៀតថា មនុស្ស ៦៣នាក់បានបាត់ខ្លួន និង៦៩នាក់ផ្សេងទៀត បានរងរបួស ហើយពាក់កណ្ដាលនៃជនរងគ្រោះដែលបានបាត់បង់ជីវិត គឺស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបានវាយប្រហារលើភូមិជាច្រើននៃ កោះ Mindanao កាលពីថ្ងៃសុក្រ។
ហ្វីលីពីន គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលតែងតែរងគ្រោះដោយសារខ្យល់ព្យុះជាញឹកញាប់ ដោយយ៉ាងហោចព្យុះចំនួន២០ មានទាំងស្លូតនិងកាច បានវាយប្រហារលើប្រទេសមួយនេះក្នុងមួយឆ្នាំៗ៕ ដោយធីរីណា

...

រូប​ថត​ :​REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print