ខេត្តកំពត : ឯកឧត្តម វ៉ឹត វឌ្ឍនា អភិបាលរងខេត្ត បានទទួលមរណភាពកាលពីវេលាម៉ោង ១២:០៦ នាទីរសៀលថ្ងៃនេះ ! បើយោងតាមដំណឹងមរណភាព របស់រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
រដ្ឋបាលខេត្តកំពត សូមជម្រាបជូនដំណឹងយ៉ាងក្រៀមក្រំ ដោយ ឯកឧត្តម វ៉ឹត វឌ្ឍនា អភិបាលរងខេត្ត បានទទួលមរណភាពកាលពីវេលាម៉ោង ១២:០៦ នាទីរសៀល ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយរោគាពាធ ។ បច្ចុប្បន្នសព ឯកឧត្តម វ៉ឹត វឌ្ឍនា អភិបាលរងខេត្ត ត្រូវបានតម្កល់នៅគេហដ្ឋាន ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។ រដ្ឋបាលខេត្តកំពត សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំនេះ ជាមួយគ្រួសារនៃសព ៕
ដោយ : សិលា