លោកចៅ មុន្នីរ៉ា អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញ គណ:អាជីវករផ្សារ និងសមត្ថកិច្ចចម្រុះ ចុះអនុវត្តប្រើវិធានការក្ដៅ រៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារសាមគ្គី ឲ្យមានរបៀបរៀបរយឡើងវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានចាត់វិធាន​ការក្ដៅរៀបចំសណ្ដាប់ធ្នាប់ ឲ្យអាជីវករលក់ដូរឲ្យមានរបៀបរៀបរយឡើងវិញ នៅជុំវិញបរិវេណផ្សារ ដែលអាជីវករយកផ្លូវធ្វើផ្សារលក់ដូរ យ៉ាងអនាធិបតេយ្យ បាត់បង់សោភ័ណភាពខេត្ត និងធ្វើឲ្យកកស្ទះពេញលើផ្លូវសារណ:។ ក្រោយពេលអភិបាលខេត្តអញ្ញើញចុះត្រួត​ពិនិត្យ ដោយមានគណ:កម្មការរៀនចំសណ្តាប់ធ្នាប់ផ្សារ ដឹកនាំ កម្លាំងចម្រុះចុះបញ្ជា អនុវត្តផ្ទាល់ ដោយលោកចៅ មន្នីរ៉ា អភិបាលរងនៃគណ:អភិបាលខេត្ត ក្នុងរយ:ពេល៣ថ្ងៃជាប់ៗគ្នាមកនេះ ឃើញថាជុំវិញផ្សារទីធ្លាសាមគ្គីស្ទឹងត្រែង មានសភាពស្ងប់ស្ងាត់បន្តិចមែន តែធ្វើឲ្យអាជីវករលក់ដូរតិចតួច មកពីទីជនបទ មិនសប្បាយចិត្ត ត្បិតពួកគាត់គ្មានកន្លែងលក់ដូរ ដូចអ្នកលក់ដូរមានតូបក្នុងផ្សារនោះទេ។ ខ្លះទូល ខ្លះកណ្តៀត ខ្លះដាក់កង់ និងម៉ូតូដើរលក់ ហាក់បីដូចជាសង្វេគណាស់ ក្រោយផ្តល់បទសម្ភាសន៍ពីអាជីវករ គាត់ថាដាច់បាយហើយ តែពួកគាត់ស្នើសុំឲ្យអាជ្ញាធរ ជួយដោះស្រាយ និងសម្រួលដល់ពួកគាត់ មកពីទីជនបទ បានដាក់លក់និងគេផង ដើម្បីចិញ្ចឹមក្រពះ និងចិញ្ចឹមគ្រួសារពួកគាត់ផង។​

នេះយោងតាមកិច្ចប្រជុំ រៀបចំគណ:កម្មការរៀបចំសណ្តាប់ធ្នាប់ផ្សារ ឲ្យមានរបៀបរៀបរយ កាកសំណល់រឹង និងរាវ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ចេញលិខិតប្រកាសជូនដំណឹងដល់អាជីវករលក់ដូរលើផ្លូវទាំងអស់ របស់លោកចាន់ គឹមឈុន ប្រធានអាជីវករផ្សារសាមគ្គីស្ទឹងត្រែង មានចំនួន៣ចំណុចសំខាន់ៗ,ទី១.អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់​អីវ៉ាន់ត្រឹម​គំនូស​ដែល​បាន​រៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ។ ទី២.ចំពោះ​ប្រជា​ពលរដ្ឋ​លក់ដូរ​បន្លែ ផ្លែឈើ ត្រីសាច់នៅលើខឿន ឬលើផ្លូវជុំវិញផ្សារ និងខាងជើងផ្សារទាំងអស់ មិន​អនុញ្ញាតឲ្យលក់ដូរបន្តទៀតឡើយ គឺត្រូវរកទីតាំងលក់ដោយខ្លួន​ឯង។ ទី៣.ម្ចាស់​ម៉ូតូ​ដែល​បាន​ចត​អនាធិប​តេយ្យ​ជុំវិញផ្សារ ក៏ត្រូវយកទៅផ្ញើរឲ្យបានសមរម្យ។ ក្នុង​ករណី​​មិន​គោរព​តាម​ការ​ណែនាំ​នេះ នៅពេលអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ ប៉ះពាល់ខូច​ខាតទ្រព្យសម្បត្តិ ​មិន​ទទួល​ខុស​ត្រូវ​ឡើយ។ 

គួរបញ្ជាក់ផងដែរថា: ការរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញបរិវេណ ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​ កាល​ពី​ព្រឹក​មិញនេះ មានអាជីវករមួយចំនួន បានសំដែងការមិនសប្បាយចិត្ត ដោយសារតែ​ពួកគាត់ចោទមកលើគណៈអាជីវករផ្សារថា ការរៀបចំនេះធ្វើឡើងមិនស្មើភាពគ្នា។ ម្យ៉ាង​ វិញទៀតចំពោះអ្នកលក់ដូរ មួយកញ្ច្រែងតូចតាច តិចតួចមានបន្លែត្រីសាច់បន្តិចបន្តួច ឡើងមកពីជនបទ យកមកលក់ ក៏ត្រូវហាម​ឃាត់​ ដោយ​អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសសន្តិសុខផ្សារតែម្តង ដោយមិនបាន​រក​ទីតាំងឲ្យពួកគាត់ បានលក់ដូរនឹងគេនោះឡើយ។ ខណៈនេះធ្វើឲ្យពួកគាត់ ខ្លះទូល ខ្លះកណ្តៀត ខ្លះដាក់កង់ ម៉ូតូដើលក់ ក៏មិនបានសុខដែរ ធ្វើឲ្យពួកគាត់ដាច់បាយហើយ ខ្លះជំពាក់ធនាគារទៀតគ្មានប្រាក់ដោះបំណុល៕ ពួកគាត់ថាមិនជំទាស់និងអាជ្ញាធរនោះទេ ដែលរៀបចំផ្សារឲ្យមានសណ្តាប់ធ្នាប់ល្អនោះ តែពួកគាត់សូមស្នើសុំដល់លោកអភិបាលខេត្តស្ទឹងត្រែង និងអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ផ្សារ ធ្វើយ៉ាងណាសុំរកកន្លែង សម្រាប់ពួកគាត់មកពីទីជនបទ ស្រែចំការ បានលក់និងគេផង ដែលមានបន្លែ ត្រីសាច់ បន្តិចបន្តួច លក់ដូរនិងគេ បានប្រាក់ចំណេញខ្លះ គ្រាន់ដោះដូរ ចិញ្ចឹមក្រពះរាល់ថ្ងៃខ្លះ។ ហើយសូមឲ្យអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ផ្សារនេះ ធ្វើយ៉ាងណាឲ្យមានភាពស្មើគ្នា ជៀសវាងមានអ្នកកាងយកច្រើនកន្លែង ធ្វើឲ្យពួកគាត់មកពីជនបទគ្មានកន្លែងលក់ នេះហើយផលលំបាកដល់ពួកគាត់។

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print