(កំពង់ធំ)៖ ថ្មីៗនេះគេសង្កេតឃើញថាមន្ត្រីពង្រឹងការអនុវត្តច្បាប់ នៃគម្រោងរេដបូក សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើបានជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។
ជាក់ស្ដែងប្រភពផេកផ្លូវការរបស់គម្រោងរេដបូកទំរីង បានបង្ហាញថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្នុងប្រតិបត្តិការល្បាតនេះ ធ្វើការបង្ក្រាបបានដូចខាងក្រោម៖
១. តំបន់៤៤ ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅត្រង់ចំណុចនិយាមកា (551417-1411075) ចាប់ឃាត់បានម៉ូតូសន្តោងរីម៉ក ចំនួន ០១គ្រឿង ប្រមូលនិងដឹកជញ្ជូន កូនឈើចម្រុះប្រភេទ ដែលមានទំហំ ១៥ស.មទៅ២០ស.ម ប្រវែង ២ម ចំនួន ១៧កំណាត់ និងនៅត្រង់ចំណុច យាមការ(551413-1411043) ចាប់ឃាត់បានម៉ូតូសន្តោងរឺម៉ក ចំនួន ០១គ្រឿង ប្រមូលនិងដឹកជញ្ជូន កូនឈើចម្រុះប្រភេទ ដែលមានទំហំ ១៥ស.មទៅ ២០ស.ម ប្រវែង ៣មចំនួន៥កំណាត់និងប្រវែង២មចំនួនន១១កំណាត់(១៦កំណាត់) ។ ២. តំបន់អូរទឹកថ្លា ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅត្រង់ចំណុចនិយាមកា (546821-1409827) ដកហូតបានរណាយន្តកាត់ឈើចំនួន០២គ្រឿង ។៣. តំបន់វាលរឹង ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ពុំជួបប្រទះបទល្មើសនោះទេ ។
បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការអូរកំពប់អំបិល៕