មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ប្រមូលសំណាកកេសរកូលប្រមាណ ៥០០០ សំណាកស្មើនឹង ២១០ ប្រភេទ និងបានកត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន ១១៤ ប្រភេទ

ចែករំលែក៖

ភ្នំពេញ : មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បាននិងកំពុងប្រមូលនិងរក្សាពូជកេសរកូលព្រៃពីគ្រប់រាជធានី ខេត្តជាពិសេសមកពីខេត្តព្រះសីហនុ កោះកុង កំពត សៀមរាប និងមណ្ឌលគិរី។ ចាប់តាំងពីឆ្នាំ ២០១៩ មក មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានប្រមូលសំណាកកេសរកូលប្រមាណ ៥០០០ សំណាកស្មើនឹង ២១០ ប្រភេទ និងបានកត់ត្រាចូលប្រព័ន្ធ ទិន្នន័យបានចំនួន ១១៤ ប្រភេទ។ ជាមួយគ្នានេះ មជ្ឈ
មណ្ឌលបានបញ្ជូនសំណាកចំនួន ២៣ ប្រភេទទៅសារៈមន្ទីរប្រវត្តិសាស្ត្រប៉ារីស។ យោងតាមការសិក្សា កម្ពុជាមានកេសរកូលព្រៃប្រមាណជាង ៥០០ ប្រភេទដែលមន្ត្រីជំនាញបាននិងកំពុងសិក្សាស្រាវជ្រាវ បន្ថែម។

លោកស្រី ចាន់ សូម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញធ្វើបទបង្ហាញពីវឌ្ឍនភាពនិងទិសដៅការងាររបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងការចូលរួមចំណែកអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជននៅភូមិធម្មជាតិរុនតាឯក។ លោកស្រី ចាន់ សូម៉ាលី បានលើកឡើងពីវឌ្ឍនភាពការងារសំខាន់ៗរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ការបែងចែកតំបន់អភិវឌ្ឍន៍របស់មជ្ឈមណ្ឌល, ការរៀបចំហេដ្ឋរចនាសម្ព័ន, ការសិក្សាស្រាវជ្រាវ, ការអប់រំផ្សព្វផ្សាយ, ការរៀបចំចិញ្ចឹមជ្រូកគូលែន និងកិច្ចសហការជាមួយដៃគូ និងយន្តការអភិវឌ្ឍន៍។

ជាមួយគ្នានេះ មន្ត្រីនៃក្រសួងបរិស្ថានក៏បានចូលរួមគាំទ្រលើការរៀបចំភូមិធម្មជាតិរុនតាឯក ដោយបានចូលរួមការសម្អាតដីឡូតិ៍ក្នុងតំបន់ទាំង ៧ នៃភូមិធម្មជាតិរុនតាឯក ការដាំដើមឈើហូបផ្លែនៅក្នុងដីឡូតិ៍ផ្ទះគំរូតំបន់១ ចំនួន២៥៥ឡូតិ៍, ការជួយរុះរើតូប និងរោងនៅតំបន់ររមនីយដ្ឋានអង្គរ និងការគ្រប់គ្រងសំណល់រឹង-រាវ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print