ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានព្រះរាជសារតបជូន សម្ដេចក្រឡាហោម ស ខេង

ចែករំលែក៖

ភ្នំពេញ : ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានព្រះរាជសារតបជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ទាប់ពីសម្ដេចបានទូលថ្វាយព្រះរាជសព្វសាធុការពរព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ក្នុងឱកាសប្រារព្ធព្រះរាជពិធីខួបលើកទី១៨ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។
ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្ដេចក្រឡាហោម ជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់

ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់សម្ដេចក្រឡាហោម ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ថ្វាយសព្ទសាធុការពរជ័យ នៅក្នុងឱកាសប្រារព្ធ ព្រះរាជពិធីខួបលើកទី១៨ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ខ្ញុំ ។

ខ្ញុំសូមជូនពរ សម្តេចក្រឡាហោម ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្ដេចក្រឡាហោម ទទួលនូវសេចក្តីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print