អាមេរិក៖ បាញ់ប្រហារនៅយប់ Halloween របួសជាង១០នាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៤នាក់រងរបួសក្នុងការបាញ់ប្រហារនៅយប់ Halloween ថ្ងៃទី ៣១ខែតុលា​ (ពេលវេលាអាមេរិក) ក្នុងទីក្រុងជីកាហ្គោ(Chicago ) ។

សារព័ត៌មាន ABC បានដកស្រង់សំដីលោក David Brown មន្ត្រីប៉ូលិសក្នុងទីក្រុងជីកាហ្គោ (Chicago )បានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួស ១៤នាក់ មានកុមារ៣នាក់ និងយុវជន២នាក់មានអាយុចាប់ពី១១-១៣ ។ រូបភាពពីកាមេរ៉ាសុវត្ថិភាពបានឲ្យដឹងថា ការបាញ់ប្រហារ កើតឡើងនៅវេលាម៉ោង២១និង៣០នាទី (ពេលវេលាអាមេរិក)។ នៅពេលនេះកម្លាំងជំនាញ កំពុងតែបើកការស្រាវជ្រាវ ។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើហ្វូងមនុស្ស នៅតំបន់ប្រសពនៃមហាវិថី California និងច្រកផ្លូវ Polk។
លោក David Brown បានបញ្ជាក់ថា« ជនរងគ្រោះ ក្នុងការបាញ់ប្រហារ បានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់នៅឡើយទេ»។
មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា កម្លាំងប៉ូលិសទីក្រុងជីកាហ្គោ (Chicago )បានប្រកាសផ្តល់រង្វាន់ ១៥០០០ ដុល្លារ ដល់អ្នកណាដែលបានផ្តល់ព័ត៌មានជួយឈានដល់ការចាប់ខ្លួនជនដៃដល់៕

...

រូប​ថត​ :CBS Chicago

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print