នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនបុរសជនជាតិចិន ឈ្មោះ CHEN XUEWU តាមដីកាបញ្ជាឱ្យចូលខ្លួន ករណី រំលោភលើសេចក្តីទុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត

ចែករំលែក៖

ភ្នំពេញ : បុរសជនជាតិចិនឈ្មោះ  CHEN XUEWU ភេទប្រុស អាយុ ៣៩ឆ្នាំ  មានទីលំនៅ បច្ចុប្បន្នផ្ទះលេខN១៣៦ ផ្លូវលេខ១១A បុរីពិភពថ្មី គម្រោងទី២ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៤៦៨ អ.យ.ក ពីបទ ” រំលោភលើសេចក្តីទុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត ” តាមពាក្យបណ្តឹងរបស់មេធាវីឈ្មោះ ហេង សុនតុន។

សូមបញ្ជាក់ថា, ដើមបណ្តឹងសុំប្តឹងឈ្មោះ យុទ្ធ សុភ័ក្ត្រា ភេទស្រី កើតថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ជនជាតិខ្មែរ កាន់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរលេខ 170820630) ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ និង ឈ្មោះ CHIEN XUIEWU ភេទប្រុស កើតថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៨៣ ជនជាតិចិន កាន់លិខិតឆ្លង ដែនសាធារណៈរដ្ឋប្រជាមានិតចិនលេខ E331617.ផុតសុពលភាពថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ៧៨៥ ក្រុម២៤ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

-ផ្លូវដីក្រហម ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និង ផ្ទះលេខ N] 36 ផ្លូវលេខ 1 1. បុរីពិភពថ្មី គម្រោងទី២ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពីបទ៖រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ឬបុគ្គលផ្សេងទៀត ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រ នៅប្រធាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។

ដើមបណ្តឹងបន្តថា, កាលពីខែមីនា ឆ្នាំ២០១៩ កូនក្តីរបស់ខ្លួន និងភាគហ៊ុននៅប្រទេសចិន និងចិនដែលរស់ នៅក្នុងប្រទេសកម្ពុជា បានចូលហ៊ុនគ្នា ដើម្បីបង្កើតក្រុមហ៊ុន ហ្សេតអេហ្វ ត្រេឌីង (ខេមបូឌា) ឯ.ក និងសាងសង់ អាគារ Zhengfu Material City Building កម្ពស់ ០២ជាន់ ស្ថិតនៅដីឡូត៍លេខ F, G និងអស្ថិតនៅតាមបណ្តោយ

មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ដោយមានម្ចាស់ភាគហ៊ុនចំនួន ០៣នាក់៖

– លោក LIN QLIAN ជនជាតិចិន មានហ៊ុនចំនួន ៦៥%

– ឈ្មោះ W/ HONGIII ជនជាតិចិន មានហ៊ុនចំនួន ១៥% និង

– ឈ្មោះ CHEN XUEWL និង XIE ANUN ជនជាតិចិន មានហ៊ុនចំនួន ២០% ដោយឲ្យឈ្មោះ CHEN XUEW និងប្រពន្ធឈ្មោះ យុទ្ធ សុភ័ក្រ្តា ជាអ្នកឈរឈ្មោះតំណាងម្ចាស់ភាគហ៊ុនបណ្តោះអាសន្ន ដើម្បីធ្វើកិច្ចសន្យាជួលដីខាងក្រោម៖ កិច្ចសន្យាជួលដី ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ពីលោក ជា សៀង និងលោកស្រី តែ ហ៊ាក និង កិច្ចសន្យាជួលដីបន្ត ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ពីលោកស្រី មឿង ក្មួយសាន (ភា្ជប់ក្នុងឧបសម្ព័ន្ធ)។

នៅពេលសង់អាគា៖ Zhongta Material City Balant រួចរាល់ ឈ្មោះ LI INFING ជាតំណាងរបស់ កូនក្ដីខ្ញុំបាទបានធ្វើកិច្ចសន្យាជួលពីឈ្មោះ យុទ្ធ សុភ័ក្ត្រា និងឈ្មោះ CHIEN XUEWU ដើម្បីបានទីតាំងចុះបញ្ជីក្រុម ហ៊ុន ហ្សេតអេហ្វ ត្រេឌីង (ខេមបូឌា) ឯ.ក ដោយតំណាងរបស់កូនក្តីខ្ញុំបាទពុំដែលបង់ប្រាក់ឲ្យឈ្មោះ យុទ្ធ សុភ័ក្ត្រា និងឈ្មោះ CHEN XUEWU ឡើយ ព្រោះធ្វើឡើងគ្រាន់តែជានាមប៉ុណ្ណោះ ចំពោះលិខិតប្រគល់ទទួលប្រាក់ ចុះថ្ងៃទី២. ខែកក្កដា ឆ្នាំ២០២០ ធ្វើឡើងតែក្រដាសតែប៉ុណ្ណោះ ដោយតំណាងរបស់កូនខ្ញុំបាទពុំបានបង់ប្រាក់ឲ្យឈ្មោះ យុទ្ធ សុភ័ក្រ្តា និងឈ្មោះ CHEN XUEWU ឡើយ ព្រោះអាគារនេះ កូនក្តីខ្ញុំបាទជាអ្នកសាងសង់ហើយថ្លៃជួលដី ក៏ជា បន្ទុករបស់កូនក្តីខ្ញុំបាទជាអ្នកបង់ដែរ។

កន្លងមកឈ្មោះ យុទ្ធ សុភ័ក្ត្រា និងឈ្មោះ CHIEN XUEL បានយករថយន្តម៉ាក TOYOTA TACOMA ស្លាកលេខ ភ្នំពេញ BA-551៤ ជាទ្រព្យរបស់ក្រុមហ៊ុនទៅដាក់បញ្ចាំនៅគ្រឹះស្ថាន ដោយពុំសួរនាំ ឬសុំការអនុ ញាពីម្ចាស់ហ៊ុន ហើយបានយកប្រាក់ពីការបញ្ចាំរថយន្តនោះទៅប្រើជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ ទង្វើនេះ នាំឲ្យ ក្រុមហ៊ុនចាប់ផ្តើមអស់ជំនឿទុកចិត្តលើឈ្មោះ យុទ្ធ សុភ័ក្រ្តា និងឈ្មោះ CHEN XUEWI តទៅទៀត។ បន្ទាប់មកកូន ក្ដីខ្ញុំបាទបានស្នើសុំឲ្យឈ្មោះ យុទ្ធ សុភ័ក្រ្តា និងឈ្មោះ CHEN NEW ផ្ទេរសិទ្ធិលើកិច្ចសន្យាជួលដីទាំងពីរខាងលើ មកកូនក្តីខ្ញុំបាទវិញ ប៉ុន្តែឈ្មោះ យុទ្ធ សុភ័ក្រ្តា និងឈ្មោះ CHEN XIEWEបដិសេធមិនព្រមសហការ ថែមទាំងយក ចំណុចនេះ មកជម្រិតកូនក្តីខ្ញុំបាទនិងម្ចាស់ភាគហ៊ុនផ្សេងទៀត ដោយបំណងកាន់កាប់ទ្រព្យសម្បត្តិទាំងអស់របស់ អាគា Łongku Material City Building។ គួរបញ្ជាក់ផងដែរថា នៅគ្រានោះជម្ងឺកូរីដ-១៩ កំពុងតែរាតត្បាតទើបធ្វើ ឲ្យកូនក្តីរបស់ខ្ញុំមិនអាចចូលមកប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហានេះភ្លាមៗ។ កូនក្តីខ្ញុំបាទបានព្យាយាមចរចារជា ច្រើនលើក ប៉ុន្តែឈ្មោះ យុទ្ធ សុភ័ក្ត្រា និងឈ្មោះ CIIEN XUEWU នៅតែមិនសហការ។

បន្ថែមពីនេះ យោងសំណុំរឿងរក្សាការពារលេខ ៣២២ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ របស់សាលាដំបូងរាជ ធានីភ្នំពេញ ឈ្មោះ យុទ្ធ សុភ័ក្រ្តា បានដាក់ពាក្យបណ្ដឹងសុំរក្សាការពារលើអាគារកម្ពស់ ០២ ស្ថិតនៅដីឡូតិ៍លេខ F, G និង អ តាមបណ្ដោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ដែលនាំឲ្យប៉ះពាល់ដល់ទំនុកចិត្តក្រុមហ៊ុនកាន់តែខ្លាំង។ ក្រោយពីតុលាការបានពិនិត្យភស្តុតាង ក្នុងសំណុំរឿងចប់សព្វគ្រប់ និងបានស្តាប់ការអះអាងរបស់គូភាគី ពេលទាញហេតុផលរួចរាល់ តុលាការបានចេញ ដីកាសម្រេចលើកចោលពាក្យសុំលេខ ៥២៦ “០១ ដពស ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ (ភ្ជាប់ក្នុងឧបសម្ព័ន្ធ)។

បច្ចុប្បន្នបុរសជនជាតិចិន ឈ្មោះ CHEN XUEWU ដែលនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន ករណី រំលោភលើសេចក្តីទុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អនុវត្តតាម នីតិវិធី ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print