រុស្ស៊ីបាញ់បង្ហោះផ្កាយរណបយោធា ទទួលបានជោគជ័យ

ចែករំលែក៖

នៅថ្ងៃទី២ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ប្រទេសនេះទើបតែបាញ់រ៉ុក្កែត Soyuz នាំផ្កាយរណបយោធាឡើងទៅកាន់ទីអវកាស ។ រ៉ុក្កែត Soyuz-2.1b អាចនាំទម្ងន់មធ្យម បានបាញ់បង្ហោះនៅវេលាម៉ោង៩ និង៤៨នាទី ថ្ងៃទី២ខែវិច្ឆិកា នៅទីលានអវកាស Plesetsk។

រ៉ុក្កែត Soyuz-2.1b ផលិតដោយមជ្ឈមណ្ឌលមីស៊ីលនិងអវកាស Samara ។ រ៉ុក្កែតជាប្រភេទ Soyuz ផលិតតាមរូបមន្តមីស៊ីលអន្តរទ្វីបដំបូងបង្អស់របស់អតីតសភាពសូវៀតគឺមីស៊ីល R-7 ដែលបានបាញ់បង្ហោះលើកដំបូងនៅឆ្នាំ ១៩៥៧ ។ រ៉ុក្កែត Soyuz-2.1b ជាប្រភេទកែទម្រង់អភិវឌ្ឍពីមីស៊ីល Soyuz-2 ។
រ៉ុក្កែត Soyuz-2.1b ត្រូវបានប្រើប្រាស់ដើម្បីបាញ់បញ្ជូនផ្កាយរណបទាំងយោធា និងស៊ីវិល រួមទាំងផ្កាយរណបពាណិជ្ជកម្ម ក្នុងនោះមានផ្កាយរណបនាំផ្លូវ GLONASS របស់រុស្ស៊ីបានបាញ់ឡើងទៅកាន់ទីអវកាស ដោយប្រើប្រាស់មីស៊ីលខាងលើផងដែរ។
កាលពីថ្ងៃទី១៦ខែតុលា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា បានបាញ់បញ្ជូនផ្កាយរណប Kosmos-2560 ដោយប្រើប្រាស់ រ៉ុក្កែត Angara-1.2 ។ រ៉ុក្កែតនេះអាចនាំទម្ងន់ពី៣០០០ដល់ ២៤.៥០០គីឡូក្រាមឡើងទៅកាន់គន្លងតារាវិថីផែនដីជាន់ទាប ៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN – VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print