ខេត្តកណ្ដាល: យ៉ាងហោចណាស់ក៏មានក្មេងប្រុសស្រី៣នាក់ស្លាប់បាត់បង់ជីវិតដែរ ដោយសារលង់ទឹក ២ករណីផ្សេងគ្នា ដោយគិតត្រឹមរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ ២០២២ នៅទូទាំងខេត្តកណ្ដាល។ នេះបើយោងតាមរបាយការណ៍របស់នគរបាលខេត្តកណ្ដាល។
ករណីទី១កើតហេតុនៅស្រុកកណ្ដាលស្ទឹង នៅក្នុងស្រះទឹកវត្ត ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កើតហេតុនៅវេលាម៉ោង១៦និង៣៥នាទី បណ្ដាលឱ្យជនរងគ្រោះ០២នាក់ស្លាប់ ទី១.ឈ្មោះ ពៅ រតនា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅភូមិគ្រាំងឈេីនាង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ: សិស្ស ទី២.ឈ្មោះ សុង ហ៊ូអុីន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរសិស្ស ។
ករណីទី២នៅស្រុកល្វាឯម ត្រង់ចំណុចទឹកឆ្នេរទន្លេមេគង្គក្រោម ក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល កើតហេតុនៅវេលាម៉ោង១៥និង១០នាទី បណ្ដាលឱ្យឈ្មោះ ឈុន សុខណេត ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ(ស្លាប់)មានទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម។
បច្ចុប្បន្ន សាកសពក្មេងៗរងគ្រោះត្រូវក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយស្អាងជ័យ