នគរបាលខេត្តកំពង់ចាមបង្រ្កាបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន៤នាក់នៅស្រុកស្រីសន្ធរនិងស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយមានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋានៈ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី (ដោយប្រើវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៤នាក់សុទ្ធតែប្រុស៖
១-ឈ្មោះ សេត ការីន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ កសិករ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាមុខសញ្ញាមានម្សៅក្រាម
ពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់។
២-ឈ្មោះ ម៉ាន គ្រីយ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរកម្មករ មានទីលំនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
៣-ឈ្មោះ ម៉ា ហៀត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរកម្មករ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាមុខសញ្ញាមានម្សៅក្រាម
ពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់។
៤-ឈ្មោះ ម៉ាន សូត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ កម្មករ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ចំពោះវត្ថុតាងដកហូតរួមមាន៖
ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៥កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, កាំភ្លើងកែច្នៃប្រើហ្គាស ០១ដើម និងម៉ូតូចំនួន០១គ្រឿង៕ ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print