អុីតាលីបង្កកការផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Il Messdowro របស់ប្រទេសអុីតាលីបានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលដែលបានបញ្ជាក់ថា ទីក្រុង រ៉ូម កំពុងតែកាត់បន្ថយការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយនឹងមិនមានគម្រោងផ្តល់ជំនួយអាវុធថ្មីណាមួយទៀតឡើយ។

សារព័ត៌មាន RT បានផ្សាយថា បើទោះបីនាយករដ្ឋមន្ត្រី Giorgia Meloni បានសន្យាគោរពទៅតាមសំណើរបស់ទីក្រុងគៀវពីការផ្តល់ជំនួយយោធាច្រើនជាងនេះ និងបញ្ជូនប្រព័ន្ធមីស៊ីលទំនើបទៅឱ្យអ៊ុយក្រែនក្តី ប៉ុន្តែពេលនេះអាវុធទាំងអស់ដែលគ្រោងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែននោះត្រូវបានបង្កក ក្នុងពេលសង្គ្រាមកាន់តែតានតឹងខ្លាំងឡើង។
មន្ត្រីរដ្ឋាភិបាលអុីតាលីបានបញ្ជាក់ថា «មូលហេតុដែលអុីតាលីផ្អាកការផ្តល់ជំនួននោះគឺចាំបាច់ត្រូវតែសហការជាមួយអង្គការណាតូជាមុនសិន មុនពេលបញ្ជួនជំនួយយោធាឱ្យទៅប្រទេសអ៊ុយក្រែន ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា លោកមានគម្រោងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិអុីតាលីក្នុងពេលខាងមុខ ។ កិច្ចពិភាក្សាផ្តោតសំខាន់ទៅលើប្រភេទអាវុធដែលនឹងប្រគល់ឱ្យទៅប្រទេសអ៊ុយក្រែន ។
នៅពេលនេះអុីតាលី មិនទាន់បានផ្តល់ជំនួយអាវុធគ្រប់ចំនួន៥កញ្ចប់ដល់ប្រទេសអ៊ុយក្រែនដូចដែលបានសន្យានោះឡើយ ។ ចំណែកភាគីរុស្ស៊ីបានបញ្ជាក់ជាច្រើនលើកមកហើយថា ការផ្តល់ជំនួយអាវុធពីប្រទេសលោកខាងលិចនឹងធ្វើឱ្យស្ថានភាពនៅក្នុងសង្គ្រាមកាន់តែតានតឹងនិងបង្ហូរឈាមខ្លាំងជាងមុន៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print