សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ប្រារព្ធពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការអនុសាខកាកបាទក្រហមកម្ពុជា ក្រុងប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ លោក សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោក ស្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានអញ្ចើញជាអធិបតី ក្នុងពិធី ប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត យុវជន កក្រក សរុប ១០៨នាក់ ស្រី ១៦នាក់.
ដើម្បីឆ្លើយតបទៅនឹងសេចក្តីជឿទុកចិត្ត របស់លោក ស្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន លោក ស្លេះ យូរ ប្រធានគណៈកម្មាធិការអនុសាខាក្រុង បានប្តេជ្ញាចិត្ត ចំពោះមុខអង្គពិធីដូចតទៅ៖
១- ប្តេជ្ញាចិត្តខិតខំអោយ អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី គោរពគោលការណ៍គ្រឹះទាំង ៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម.
២- អភិវឌ្ឃន៍ធនធានថវិកាធនធានមនុស្សដើម្បីឆ្លើយតបឲ្យបានតាមសំណូមពរការងាររបស់ អនុសាខា និង ក្រុមកាកបាទក្រហម គ្រប់មូលដ្ឋាន ភូមិ សង្កាត់ ក្នុងក្រុងប៉ៃលិន.
៣-បន្តយកចិត្តទុកដាក់ អនុវត្តន៍ នូវភារកិច្ចស្នូល ផែនការណែនាំ របស់ថ្នាក់កណ្តាល និងថ្នាក់សាខាឲ្យបានសម្រេចលទ្ធផលល្អប្រសើរ .
៤-ខិតខំពង្រឹងសាមគ្គីភាព ក្នុងជួរគណៈកម្មាធិការអនុសាខា សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងពង្រីកសមាជិកភាព ឲ្យបានច្រើន.
៥-ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកៀរគររកមូលនិធិដើម្បីបុព្វហេតុមនុស្សធម៌ជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងធានានិរន្តរភាពនៃចលនា.

ក្នុងឱកាសនោះ លោក អនុប្រធានសាខា បានពាំនាំប្រសាសន៍របស់ លោក ស្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានផ្ញើការសួរសុខទុក្ខ ដោយក្តីនឹករលឹកកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានគណៈកម្មាធិការអនុសាខាក្រុងថ្មី ដើម្បីបន្តការងារមនុស្សបន្ថែមទៀត ។

...

ឯកឧត្តមអនុប្រធាន បន្សំណេះសំណាល
និងមានប្រសាសន៍ណែនាំដូចខាងក្រោម ៖
១/ បន្តខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នង និងជួយគ្នាទៅវិញទៅមកក្នុងគណៈកម្មាធិការអនុសាខា.
២/ បន្តអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ឱ្យកៀកដល់ជនងាយរងគ្រោះបំផុត.
៣ / បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន.
៤/ ខិតខំកៀរគររកមូលនិធិដើម្បីទ្រទ្រង់សកម្មភាពអនុសាខា.
៥/ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕ដោយ÷ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print