ប្រទះឃើញបុរសចំណាស់ម្នាក់ចង.កសម្លាប់ខ្លួនលើដើមត្រសេកក្រោយពីពិធីសែនព្រេងការកូនស្រីរួចហើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសចំណាស់ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ដោយចង.កលើដើមត្រសេកធ្វើអត្តឃាតខ្លួនឯង ក្រោយពីធ្វើពិធីសែនព្រេងការកូនស្រីរួចមួយថ្ងៃ  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចវាលស្រែមួយកន្លែងក្បែរផ្លូវស្ពានទី៣  ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះដែលធ្វើអត្តឃាតខ្លួនឯងខាងលើនេះមានឈ្មោះ សុខ ភាព អាយុ៤៧ឆ្នាំ ប្រកបមុខរបរជាកម្មករអូសរទះផ្សារហ៊ុយឡេង  បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានឲ្យយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងមិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីនោះឡើយ។ ការស្លាប់ខាងលើនេះ គេដាក់ការសង្ស័យថាទំនងជាគាត់តូចចិត្តនិងកូនស្រីមិនឱ្យកាន់ប្រាក់ចំណងដៃសែនការកូន។ មុនពេលកើតហេតុមួយថ្ងៃគឺកូនស្រីរបស់គាត់ដែលមកពីធ្វើការងារនៅប្រទេសថៃ ហើយមកធ្វើពិធីសែនព្រេងការប្តីដែលមានអ្នកភូមិចូលរួមក្នុងពិធីនោះផងដែរ។

ប្រភពបន្តថា លុះក្រោយពីពិធីនោះចប់ហើយបុរសឈ្មោះ សុខ ភាព បានសុំកូនស្រីកាន់ចំណងដៃដែលបងប្អូនញាតិមិត្តចងដៃក្នុងថ្ងៃមង្គលនោះក្នុងទឹកប្រាក់ជាង ១លានរៀល។ ប៉ុន្តែការស្នើសុំរបស់ឪពុកត្រូវបានកូនស្រីបដិសេ្ឋមិនឱ្យកាន់ប្រាក់ចំណងដៃនោះឡើយ។ ជាងនោះទៅទៀត កូនស្រីនាំមនុស្សប្រុសពីប្រទេសថៃមកការក៏ត្រូវបានគាត់ជាឪពុកជំទាស់មិនឲ្យការទៀតផង ប៉ុន្តែកូនស្រីជជេសមិនធ្វើតាម ឪពុកក៏សម្រេចការសែនព្រេងជាមួយបុរសដែលមកពីប្រទេសថៃជាមួយគ្នា។

ប្រភពបន្តទៀតថា បន្ទាប់មកត្រូវគេសង្ស័យថា គាត់តូចចិត្តហើយសុំប្រាក់កូន១ម៉ឺនរៀលក៏កូនមិនឲ្យទៀត គាត់ក៏ដើរចេញពីផ្ទះបានជួបប្រជាការពារភូមិក៏បានឲ្យបា្រក់១ម៉ឺនរៀល ហើយគាត់ក៏ចេញពីផ្ទះ ស្រាប់តែក្រោយមកទើបគេភ្ញាក់ផ្អើលថា គាត់ចង.កសម្លាប់ខ្លួននៅចំណុចខាងលើតែម្តង៕

a

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print