ឃាត់ខ្លួនជនសង្ស័យម្នាក់ឆក់ទូរស័ព្ទដៃមន្រ្តីរដ្ឋបាលអាជ្ញាធរជាតិ ប្រយុទ្ធនិងជំងឺអេដស៍២នាក់បណ្ដាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជាក់ស្តែង ពីបទលួច (ឆក់ទូរស័ព្ទ ) កាលពីវេលាម៉ោងប្រហែល១១ និង១៥នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខ ផ្ទះលេខ២៧សេ ផ្លូវលេខ២៥៧ ក្រុមទី២៥ ភូមិ៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ ស៊ុន វុធដា ហៅដា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩ ផ្លូវលេខ២ ( បូរីប៉េងហួត ) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ សឺង ស្រីពៅ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមន្រ្តីរដ្ឋបាលអាជ្ញាធរជាតិ ប្រយុទ្ធនិងជំងឺអេដស៍ ស្នាក់នៅផ្ទះលេខ៤៨E0 ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជ ធានីភ្នំពេញ ។ រីឯវត្ថុតាងដែលបានចាប់យកពីជនសង្ស័យមាន- ទូរស័ព្ទមួយគ្រឿងម៉ាក Samsung S4 ពណ៌ខ្មៅ ( ជាទូរស័ព្ឌរបស់ជនរងគ្រោះ) និងម៉ូតូមួយគ្រឿងម៉ាក Honda Zoomer-X ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FW-8148 (ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព)។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិឈ្មោះឆាំ រដ្ឋា ភេទស្រី អាយុ ២៥ឆ្នាំ បានជិះម៉ូតូម៉ាក Honda Icon ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញភ្នំពេញ 1BX-7048 ជនរងគ្រោះជិះខាងក្រោយ ដោយមានកាន់ទូរស័ព្ទកំពុងនិយាយជាមួយប្តី ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៥៧ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យឈ្មោះ ស៊ុន វុធដា បានជិះម៉ូតូ តាមមកពីក្រោយអែបទន្ទឹមខាងស្តាំ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេចព្យាយាមជិះម៉ូតូគេចខ្លួន តែដោយសារខាងមុខមានរឺុម៉កម៉ូតូកង់បីចតទុកចោល ជនសង្ស័យបានងាកម៉ូតូចេញ ទើប ទាក់ដៃម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួលទាំងអស់គ្នា ជនសង្ស័យបានលើកម៉ូតូបម្រុងជិះរត់ តែត្រូវជនរងគ្រោះបានចាប់ទាញកាងម៉ូតូ ព្រមទាំងស្រែកចោរៗ ទើបប្រជាពលរដ្ឋនៅក្បែរនោះ និងកម្លាំងល្បាតរបស់ នគរបាលទឹកល្អក់ទី២ អន្តរាគមន៍ឃាត់ខ្លួនបានជាក់ ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕

21ba5772-8b70-412e-b668-bed45285c66a

874b1bb1-b9bf-4bf1-8245-1c6aebe09b8c

ff9886fa-3955-48c9-8f56-66301ae163b4

82a6ea9b-2c34-485c-b8b9-d3bca0bdadfa

e753a2aa-8867-466c-8fe3-34ac78f31621

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print