អង្គភាពស្ពានថ្នល់នៃមន្ទីរសារធារណៈការខេត្តកណ្តាលត្រូវបានលក់ទៅឲ្យឈ្មួញក្រោមរូបភាពផ្លាស់ប្តូរទីតាំង

ចែករំលែក៖

កណ្តាលៈ ផ្ទៃដីប្រមាណ១.៥ហិកតា របស់អង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល ដែលគេដឹងថាជាដីត្រូវប៉ាន់លក់បានតម្លៃថ្លៃ ត្រូវបានគេឃុបឃិតគ្នាលក់ទៅឧកញា៉ម្នាក់ជាអ្នកមានលុយimage image imageមានអំណាចក្រោមរូបភាពផ្លាស់ប្តូរទីតាំងដោយរំកិលអង្កភាពមួយនេះទៅដាក់នៅលើដីបឹងឆ្ងាយដាច់ស្រយ៉ាលវិញ ។
សូបញ្ជាក់ថា ផ្ទៃដីរបស់អង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាលមានទីតាំង នៅតាមបណ្តោយផ្លូវលេខ២១០ ទល់មុខឈាងខាងត្បូងសាលាហេងតុង ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ បើនិយាយឲ្យចំដីនេះស្ថិតនៅក្នុងក្រុងតាខ្មៅមានតម្លៃថ្លៃខ្លាំងណាស់ ហើយត្រូវបានគេលក់ប្តូរទៅដីបឹងឆ្ងាយដាច់ស្រយ៉ាលវិញ ស្ថិតនៅខាងត្បូងផ្លូវចូលទៅវត្តក្របៅ ក្នុងដែនរដ្ឋបាលស្រុកស្អាង ។ ដីនេះវាមានតម្លៃថោក បើប្រៀបធៀបទៅវាខុសគ្នាដូចមេឃហើយនឹងដីជាហេតុធ្វើអោយមហាជនសង្ស័យថាជាការឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយ។
ពាក់ព័ន្ធនឹងព័ត៌មានលេចឮថា ផ្ទៃដីរបស់អង្គភាពស្ពាន-ថ្នល់ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបានផ្លាស់ប្តូរនេះដែរអ្នកយកព័ត៌មាននគរវត្តបានទំនាក់ទំនងសុំការបំភ្លឺពីលោក មុឹង យូឡេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាលលោកបានឆ្លើយតបថា ទីតាំងអង្គភាពខាងលើនេះពិតជាមានការផ្លាស់ប្តូរប្រាកដមែន ហើយការរត់ការដោះដូរនេះគេធ្វើឡើងតាំងពីសម័យលោក មាស សឿន អតតីប្រធានមន្ទីរ ការដោះដូរនេះទៀតសោធមានសេចក្តីសម្រេចពីប្រមុខរាជរដ្ឋាភិបាល ៕

ដោយ​ ជឺ​ តុងឡេង

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print