ផ្ទុះម៉ីន១គ្រាប់នៅក្រុងប៉ោយប៉ែតខណៈដែលចូលទៅកាប់អុស តែសំណាងល្អមិនបង្កគ្រោះថ្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មានករណីផ្ទុះម៉ីន១គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិនក្នុងភូមិសាស្ត្រប៉ុស្តិ៍បឹងសាគូ នៅចំណុចសួនសត្វភូមិព្រៃព្រិច សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីផ្ទុះម៉ីន១គ្រាប់ខាងលើនេះបណ្ដាលឲ្យខូចខាតត្រូវគោយន្តដាច់កង់មុខខាងស្តាំ តែពុំមានមនុស្សណាម្នាក់រងរបួសទេ។

ប្រភពបន្តថា ម្ចាស់គោយន្តឈ្មោះ កាន់ បូរី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្នូលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្នា៣នាក់ប្រពន្ធនិងកូន។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានប្រមូលពួកគាត់ធ្វើការណៃនាំអប់រំនៅប៉ុស្តិ៍ សូូមបញ្ជាក់ផងដែរថា កន្លងមកសមត្ថកិច្ចធ្លាប់បានធ្វើការណែនាំដល់ពួកគាត់ជាច្រើនដងហើយ ប៉ុន្តែពួកគាត់នៅតែមកលួចចូលកាត់ឈើយកអុសដដែល៕

500deef5-49d7-4d57-8d71-bd3d079a2bb2

c662d822-abae-4c95-810c-112a7f230337

8f444d55-8408-4ae4-906a-912aa45b4a85

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print