កម្លាំងចម្រុះខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី៤កន្លែង នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ សាលាខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី៤កន្លែង នៅក្នុងសង្កាត់ទួលស្វាយព្រៃ២ កាលពីវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៦នេះ។

ការចុះបង្ក្រាបករណីនៅទីតាំងហ្គេមបាញ់ត្រីខាងលើនេះដកហូតបានទូហ្គេមបាញ់ត្រីចំនួន២ទូ តាមបណ្ដោយផ្លូវលេខ២០៥និងផ្លូវលេខ៣៨៤ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ព្រំ សំខាន់ អធិការនគរបាលខណ្ឌចំការមនរួមជាមួយកម្លាំងចម្រុះខណ្ឌចំការមន ដកហូតបានទូហ្គេមបាញ់ត្រីចំនួន២ទូផងដែរ។

ចំពោះទីតាំងផ្ទះហ្គេមបាញ់ត្រី ខាងលើនេះត្រូវបានអាជ្ញាធរខណ្ឌចំការមនបិទបណ្ដោះអាសន្ន៕

66e780a6-a13c-4f99-bac6-c02bf40b612f

fa01004a-4cee-47f3-8625-2460e5511d81

cb7ace7e-87bb-4485-8d7c-9f5c64b14787

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print