ភ្នំពេញ៖ បុរសម្នាក់លោតពីលើស្ពានអាកាសក្បាលថ្នល់ សង្ស័យមានវិបត្តិស្នេហា បណ្តាលឲ្យរងរបួសត្រូវបានដឹកបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យគ្លីនិកបង្អែកមានជ័យ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចស្ពានក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសម្ដីរបស់អ្នករត់ម៉ូតូឌុបនៅក្បែរនោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានធ្វើដំណើរមកលើស្ពានអាកាសក្បាលថ្នល់មិនដឹងថាមានរឿងអ្វីទេ សង្ស័យតែមានវិបត្តិស្នេហាក៏បានដាច់ចិត្តលោតពីលើស្ពានអាកាសក្បាលថ្នល់នោះបង្កឲ្យមានការភ្ញាក់ផ្អើល។ ភ្លាមៗនោះក៏ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកបង្អែកមានជ័យដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ដោយ៖ ស រស្មី
...