សមត្ថកិច្ចស្រុកឧដុង្គឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកឧដុង្គធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ជាបន្តបន្ទាប់ក្រោយការតាមដានឣស់រយៈពេលជាយូរ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ត្រី ពីង ពៅ អធិការរងនគរបាលស្រុកឧដុង្គបានឲ្យដឹងថា ក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះធ្វើឡើងនៅចំណុចមុខផ្ទះឈ្មោះ ជួប សាវឿន ភេទប្រុស អាយ១៨ឆ្នាំ នៅភូមិក្របីព្រៃ ឃុំភ្នំតូច ចាប់យកបានថ្នាំប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូច ។

លោកឣធិការរងបន្តថា ជនសង្ស័យម្នាក់នេះគឺសមត្ថកិច្វជំនាញរបស់លោកធ្វើការតាមដានជាយូរមកហើយទើបនេៅពេលនេះពេលដែលគេកំពុងតែធ្វើសកម្មភាពជួញដូរដើម្បីចែកចាយបន្តកម្លាំងរបស់លោកធ្វើការបង្ក្រាបបានតែម្តង។

បន្ទាប់ពីឃាត់ជនសង្ស័យម្នាក់នេះបានហើយរហូតដល់ម៉ោង៣និង៥០នាទីថ្ងៃដដែលក្រោយពីបានចម្លើយសារភាពពីឈ្មោះ ជួប សាវឿននេះកម្លាំងរបស់លោកក៏ឈានទៅបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ទៀតឈ្មោះ ពឿន គង្គា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឃុំខាងលើ កំពុងជិះម៉ូតូម៉ាកនិច ពណ៌ស ធ្វើដំណើរពីកើតទៅលិច។ ជននេះដំបូងមិនព្រមឲ្យសមត្ថកិច្ចយើងធ្វើការត្រួតពិនិត្យរតាមសម្រួលឡើយគឺជននេះបានបើម៉ូតូមកបំបុករថយន្តសមត្តកិច្ចរបស់លោកពីខាងស្ដាំដៃបណ្ដាលឲដួលទើបកម្លាំងរបស់លោកចុះទៅចាប់ឃាត់បាន។ ក្រោយឃាត់បានមុខសញ្ញានេះហើយកម្លាំជំនាញបានឆែកឃើញមានថ្នាំញៀន១កញ្ចប់នៅនឹងខ្ល្លនរបស់គេទៀតផង។

វត្ថុតាងថ្នាំញៀននិងម៉ូតូរបស់ក្រុមជនសង្ស័យខាងលើសមត្ថកិច្ចរបស់លោកបានកសាងឯកសាបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺដើម្បីជំនាញចាត់ការបន្តតាមនីតិវិធី៕

IMG-20160525-WA0013

IMG-20160525-WA0014

IMG-20160525-WA0016

IMG-20160525-WA0015

ដោយ៖ សេនាស័ក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print