មុននេះបន្ដិច រថយន្តកុងតឺន័របើកបុកម៉ូតូមួយគ្រឿង ខណៈកកស្ទះចរាចរណ៍ នៅសង្កាត់ភ្លើងឆេះរទេះ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបានបើកបុកម៉ូតូចូលក្រោមកង់រថយន្តតែសំណាងល្អអ្នកបើកម៉ូតូលោតចេញពីម៉ូតូទាន់រងរបួសស្រាល ឯម៉ូតូនៅក្រោមរថយន្តខូចខាតយ៉ាងដំណំ ខណៈកំពុងកកស្ទះចរាចរណ៍។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកស៊ីម៉ង់ត៍ក្រុមហ៊ុន ខេស៊ីមែន មួយគ្រឿងបានផ្អៀងកន្ទុយរ៉ឺម៉កចូលប្រឡាយទៅមុខលែងរួចជាហេតុធ្វើឲ្យមានកកស្ទះចរាចរណ៍។ ពេលនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតបានមកដល់មើលទៅមុខមិនឃើញក៏ជ្រុលទៅបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរលោតចោលម៉ូតូទាន់រងរបួសស្រាល៕

eb390c9e-491e-469f-b54a-9b3d71bff52b

407e7d5a-00a7-4603-8fcb-a1fb3ccdc3bd

937dfa10-81c0-483f-aecd-a7180c6b01e6

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print