នគរបាលចំណាយពេលជាង៥ម៉ោងបង្រ្កាបមេខ្លោងជួញដូរថ្នាំញៀននៅស្រុកកំរៀង ក្បែរព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖​កម្លាំងនគរបាលស្នងការដ្ឋានខេត្តបាត់ដំបង សហការនិងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានចេញ​ប្រតិបត្តិការនិងចូលឆ្មក់បង្រ្កាបបានមុខសញ្ញាមេខ្លោងជនសង្ស័យជួញដូរថ្នាំញៀននៅជាប់ព្រំដែនកម្ពុជា-ថៃម្នាក់ ក្នុងស្រុកកំរៀង។សមត្ថកិច្ចឆែកឆេរ រកឃើញដកហូតបានថ្នាំញៀនជាច្រើនចំនួន៣ប្រភេទ។​ ប្រតិបត្តិការចុះបង្រ្កាបជនសង្ស័យគ្រឿងញៀននោះដែរកម្លាំងសមត្ថកិច្ចក្រោមការដឹកនាំដោយលោក ហេង លុយ ព្រះរាជអាជ្ញារងនៃអយ្យការ​ អមសាលាដំបូងខេត្តបាត់ដំបង បានទៅហ៊ុំព័ទ្ធផ្ទះជនរងគ្រោះប្រើពេលវេលាជាង៥ម៉ោង ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបាន។ការបង្រ្កាបញៀនចាប់ផ្តើមនៅវេលាម៉ោង១និង៣០នាទីរសៀលរហូតដល់ម៉ោង៥និង៥០នាទីល្ងាចថ្ងៃដដែល ស្ថិតនៅចំណុច ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
​ជនសង្ស័យមានឈ្មោះ ហុង ពៅ ភេទប្រុស​អាយុ៥៦ឆ្នាំ​បច្ចុប្បន្នរស់នៅភូមិ ឃុំខាងលើ។ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១កញ្ចប់តូច ថ្នាំញៀនក្រវីពណ៌សជិត១០កញ្ចប់តូច ថ្នាំញៀនមេតំហ្វេតាមីន wy ៣,០០០គ្រាប់ និងដកហូតរថយន្តកាមរីបាឡែន១គ្រឿងផងដែរ។
​ជុំវិញនៃការបង្រ្កាបមេខ្លោងគ្រឿងញៀននៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ សមត្ថកិច្ចប្រាប់ឱ្យដឹងថាជនង្ស័យជាមុខសញ្ញាយ៉ាងសកម្មលក់ចែកជាយថ្នាំញៀននៅតាមខ្សែបន្ទាត់ព្រំកម្ពុជា-ថៃ ។​ ការឈានដល់បង្រ្កាបជនសង្ស័យបានជោគជ័យសមត្ថកិច្ចបានអនុវត្តនៅវិធានការជំនាញតាមដានស្រាវជ្រាវសើុបអង្កេត ដោយប្រើប្រាស់កម្លាងចំហរនិងសម្ងាត់ ហើយបាន ឃើញជនសង្ស័យធ្វើសកម្មភាពជាក់ស្តែងទើបសមត្ថកិច្ចធ្វើការបង្រ្កាបបានតែម្តង។
ជនសង្ស័យនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ កំពុងស្ថិតនៅក្នុងការសាកសួររបស់សមត្ថកិច្ច ដើម្បីបន្តស្វែងរកបង្រ្កាបមេខ្លោងគ្រឿងញៀននៅខាងក្រោយខ្នងជនសសង្ស័យបន្ថែមទៀត។
​សូមបញ្ជាក់ថា នៅស្រុកកំរៀងខេត្តបាត់ដំបងតែងតែមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាសកម្មភាពលក់ចែកចាយថ្នាំញៀននៅតែបន្តកើតឡើង បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ទន្ទឹមនោះថ្នាំញៀនក៏គេមើលឃើញបាននិងកំពុងអូសទាញ​ស្រទាប់យុវជនឱ្យធ្លាក់ក្នុងការប្រើប្រាស់ថ្នាំញៀនពីទីក្រុងរហូតដល់ជនបទ បើមិនមានវិធានការបង្ការទប់ស្កាត់និងទៅលើគ្រឿងញៀនឱ្យមានប្រសិទ្ធភាពនោះទេ៕

image image

សំ វិច្ឆិកា

...

1111



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print