នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពនិងសង្រ្គោះបន្ទាន់ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ៖ នៅសាលប្រជុំនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និង សង្រ្គោះបន្ទាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និង កិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។ ចូលរួមក្នុងកិច្ចប្រជុំមានវត្តមានលោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការវរសេនាតូច មេបញ្ជាការអន្តរាគមន៍ ពាក់ព័ន្ធក្នុងប្រតិបត្តិការការពារការពារសន្តិសុខ រក្សាសុវត្ថិភាព ដោយជំនាញនីមួយៗ ត្រូវទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ដែលបានប្រគល់ជូន និង ត្រូវគោរពតាមបទបញ្ជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសយ៉ាងម៉ឺងម៉ាត់បំផុត។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា, កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។
នេះ ជាមោទនភាពជាតិបំផុត ! របស់កម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុនសែន ឈានដល់ផលិត នាឡិកាដ៏ទំនើបសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ មានប្រសាសន៍យ៉ាងដូច្នេះថា, មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិត
នាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូ ដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងលើកឡើងថា, នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print