លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ប្រគល់ឯកសណ្ឋាននគរបាល និងគ្រឿងឧបភោគបរិភោគដល់ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា

ចែករំលែក៖

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃសុក្រ ១១កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទី នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានរៀបចំពិធីប្រគល់ឯកសណ្ឋាននគរបាលជាតិ គ្រឿងឧបភោគបរិភោគ និងគ្រឿងសម្ភារៈផ្ទះបាយមួយចំនួន ដល់ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ។

ក្នុងពិធីប្រគល់នេះ លោកឧត្តមសេនីយ៍ទោ ស្នងការបានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់កងកម្លាំងនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ត្រូវបន្តយកចិត្តទុកដាក់គោរពវិន័យកងកម្លាំងនគរបាលជាតិ គោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្មោះស្ម័គ្រនឹងជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ប្រឹងប្រែងបំពេញភារកិច្ច និងត្រូវប្រេីពាក្យសម្តី កាយវិការ ទន់ភ្លន់ជាមួយបងប្អូនប្រជាពលរដ្ឋ បន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានរឹងមាំបន្តទៀត ។

ជួសមុខឲ្យលោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងទទួលដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងមន្ត្រីក្រោមឱវាទ លោកវរសេនីយ៍ឯក ជា រតនៈ នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ និងទំនុកបំរុងដល់កងកម្លាំង ហើយសូមទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សា ការពារ និងប្រទានពរសព្វសារធុការដល់លោកស្នងការ និងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធិពរបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print