ករណីបាក់ស្ពាននៅឥណ្ឌា មន្ត្រីក្នុងរដ្ឋ Gujarat ត្រូវបានព្យួរតំណែង

ចែករំលែក៖

នៅថ្ងៃទី ៤ខែវិច្ឆិកា ការិយាល័យអភិបាលរដ្ឋ Gujarat ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា បានឲ្យដឹងថា អភិបាលរដ្ឋបានសម្រេចព្យួរតំណែង អភិបាលក្រុង Morbi លោក Sandeepsinh Zala ក្រោយករណីបាក់ស្ពាន់សម្លាប់មនុស្ស ១៣៥នាក់។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ជំនួយការរបស់អភិបាលរដ្ឋហ្គូចារ៉ាត់ លោក Pankaj Joshi បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា «រដ្ឋបាលនៃរដ្ឋហ្គូចារ៉ាត់ បានព្យួរការងាររបស់ លោក Sandeepsinh Zala ដែលជាអភិបាលសាលាក្រុងMorbiដោយសារតែករណីបាក់ស្ពានកន្លងមក»។
រហូតមកដល់ពេលឥឡូវ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន៩នាក់ ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ដោយចោទប្រកាន់ពីបទមនុស្សឃាត។ អ្នកដែលត្រូវបានចាប់ខ្លួននោះ រួមមានអ្នកលក់សំបុត្រ សន្តិសុខ៣នាក់ ដែលកំពុងបំពេញភារកិច្ចនៅពេលបាក់ស្ពាន និងអ្នកម៉ៅការដែលទទួលបន្ទុកជួសជុលស្ពាន។
ស្ពានសម័យអាណានិគមនោះ ដែលស្ថិតនៅទីក្រុងMorbiនិងលាតសន្ធឹងឆ្លងកាត់ទន្លេម៉ាចឈូ (Machchhu) ពោរពេញទៅដោយអ្នកទស្សនារាប់រយនាក់ ដែលទៅចូលរួមពិធីបុណ្យឌីវ៉ាលី (Diwali) និងពិធីបុណ្យ ឆាត ពូចា (Chhath Puja) របស់ប្រទេសឥណ្ឌា មុនពេលវាដាច់ ហើយមនុស្សម្នាធ្លាក់ចូលទៅក្នុងទឹកជម្រៅប្រហែល១០ម៉ែត្រ៕

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print