ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ១១កើត ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦:៣០ នាទីរសៀល ដែលស្ថិតនៅចំណុចក្រុមទី៣៨ ភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើងបណ្តាលឲ្យឆេះក្លឹបកំសាន្ត អិលអូអិលមួយកន្លែងរបស់ម្ចាស់ឈ្មោះ ប៉ូយ សុខុម ភេទ ប្រុស អាយុ ៤២ ឆ្នាំ ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពនាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។
នាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
សមត្ថកិច្ចបន្តថា, ភ្លាមៗនោះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់ចំនួន ០៧ គ្រឿង រថយន្តពន្លត់អគ្គីភ័យស្នងការខេត្តចំនួន ០៤ គ្រឿង រថយន្តអធិការស្រុកសង្កែចំនួន ០១ គ្រឿង រថយន្តអធិការស្រុកឯកភ្នំចំនួន០១គ្រឿង រថយន្តអធិការស្រុកថ្មគោលចំនួន ០១ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០៧ រថយន្ត ៕
ដោយ : សិលា