ក្រុមកីឡាករ កីឡាការិនី មកពីបណ្ដាស្រុក ក្រុង ក្នុងខេត្តកំពង់ធំ ជួបជុំគ្នានៅស្ទឹងសែន ដើម្បីត្រៀមលក្ខណប្រណាំងទូករសៀលថ្ងៃនេះ ខណៈខកខានមួយរយៈ

ចែករំលែក៖

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាធារណជន និង បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំឲ្យបានជ្រាបថា ៖ ដោយកម្ពស់ទឹកស្ទឹងសែនបានស្រកចុះជាបន្តបន្ទាប់ ធ្វើឲ្យស្ថានភាពកម្ពស់ទឹកនៅទីតាំងប្រណាំង អាចរៀបចំពិធីប្រណាំងទូកបាន ដូច្នេះរដ្ឋបាលខេត្តសម្រេចរៀបចំពិធីប្រណាំងទូក នៅថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០២២ ។ អាស្រ័យដូចបានជម្រាបខាងលើសូមជម្រាបសាធារណជន បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមកម្សាន្តសប្បាយឲ្យបានច្រើនកុះករ។

     ជាក់ស្ដែងនៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កីឡាករ កីឡាការនី ចំណុះទូកនីមួយៗ តាមបណ្ដាស្រុកក្រុងនៅក្នុងខេត្តកំពង់ធំ បានជួបជុំប្រមូលផ្ដុំគ្នានៅស្ទឹងសែន ដើម្បីត្រៀមលក្ខណៈរង់ចាំការប្រកួត នាថ្ងៃស្អែកបន្ទាប់ពីមានការខកខានប្រារព្ធពិធីនេះអស់រយៈពេល២ ឆ្នាំកន្លងទៅនេះ ដោយសារតែវិបត្តិជំងឺសកល កូវីដ-១៩។

    លោក ងួន រតនៈ អភិបាលខេតកំពង់ធំបានថ្លែងថា ខេត្តកំពង់ធំយើងបានពន្យាលការប្រារព្ធពិធីបុណ្យអុំទូកអកអំបុក សំពះព្រះខែម្ដងរួចទៅហើយ គឺដោយសារតែបញ្ហាទឹកជំនន់ ទើបរដ្ឋបាលខេត្តកំពង់ធំបានផ្អាកបណ្ដោះអាសន្នក៏ប៉ុន្តែជាក់ស្តែងរដ្ឋបាលខេត្តកំពង់ធំបានប្រារព្ធពិធីបុណ្យអុំទូក នៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះវិញ។ 

    លោក ងួន រតនៈ បានបន្តថា ក្នុងព្រឹត្តិការណ៍បុត្រអុំទូកនៅថ្ងៃនេះមានចំនួន ៤២ទូក មានទូកវែងខ្នាត់ទូកជាតិអន្តរជាតិ និងទូសកម្សាន្តធម្មតា កីឡាករមកពីបណ្ដាស្រុកទាំង ៩ស្រុកក្រុងមានចំនួន ១២៣១នាក់ ។ ពិធីបុណ្យអុំទូកនេះគឺបន្ត នៅស្ទួយទំនៀមទំលាប់វប្បធម៌ នៅការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលបានបង្សល់ទុកតាំងពីដូនតារបស់យើង។ ដូច្នេះហើយយើងនៅតែបន្តប្រពៃណីជាតិនេះឲ្យបានគង់វង្សជានិរន្តរ៍។ នឹងដើម្បីទុកឲ្យយុវជនជំនាន់ក្រោយ ស្វែងយល់ពីប្រពៃណីជាតិ និងអ្វីដែលប្រពៃណីរបស់ដូនតាយើងបើកបន្សល់ទុក។ 

   លោក អភិបាលខេត្តបន្ថែមថា ព្រឹត្តិការណ៍អុំទូកនេះគឺយើងប្រព្រឹត្តលក្ខណៈថ្នាក់ខេត្តប៉ុណ្ណោះ ហើយក៏គ្មានកីឡាករមកពីបណ្ដាខេត្តនោះដែរ។ និយាយជារួមព្រឹត្តិការណ៍នេះគឺមានគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋមកពីបណ្ដាភូមិឃុំទូទាំងខេត្តកំពង់ធំ មកដើរលេងកម្សាន្ត ចុងរដូវវស្សានេះ កន្លងទៅទឹកជំនន់បានរំខានជាច្រើន មកដល់ពេលនេះធូរស្បើយ ប្រជាពលរដ្ឋយើងក៏បាននាំគ្នាចូលរួមកម្សាន្តទាំងអស់គ្នា។ ហើយអ្វីដែលពិសេសនោះក្នុងបរិបទ covid 19 រយៈពេល ២ ឆ្នាំហើយ ទូទាំងព្រះរាជាណាចក្រកម្ពុជាមិនបានប្រារព្ធពិធីបុណ្យអុំទូក ឬក៏ពិធីបុណ្យផ្សេងៗនោះឡើយ។ 

      ព្រឹត្តិការណ៍បុណ្យអុំទូកនេះយើងមានល្បែងកំសាន្តជាច្រើន ព្រមទាំងមានការប្រកួតប្រដាល់ ប្រកួតរត់ប្រណាំង ការប្រគុំតន្ត្រី ជាពិសេសនោះមានស្តង់សម្រាប់ទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ គ្រប់ដុសតែម្តង ជូនប្រជាពលរដ្ឋដែលបានមកកំសាន្តក្នុងពិធីបុណ្យអុំទូកនេះ ។

...

      កីឡាករ កីឡាការនីដែលបានមកចូលរួមប្រណាំងទូកនាពេលនេះ បានបញ្ចេញមតិស្រដៀងគ្នាថា សាមគ្គីភាព គឺជាកត្តាសំខាន់បំផុតក្នុងការយកឈ្នះដៃគូប្រកួត ក្រៅពីនេះកីឡាករត្រូវមានកម្លាំងពលំមាំមួន ទន្ទឹមនិងនេះត្រូវមានការហ្វឹកហាត់ និងគោរពតាមបទបញ្ជានៃការប្រកួតក្នុងនោះមានដូចជាមិនទទួលទានគ្រឿងស្រវឹងក្នុងពេលប្រកួត គេងឱ្យបានគ្រប់គ្រាន់ ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print