ប្រទេសជប៉ុន : ស្ថានអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, កាលពីថ្ងៃអាទិត្យទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ទុយ រី ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួម កម្មវិធី International Fleet Review ដែលបានរៀបចំដោយក្រសួងការពារប្រទេសជប៉ុន និងត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន នៅឆកសមុទ្រ Sagami ក្នុងក្រុងYokosuka នៃខេត្ត Kanagawa ដើម្បីរំព្ញកខួបលើកទី៧០ នៃការបង្កើតកងទ័ពស្វ័យការពារជើងទឺកជប៉ុន ។ សូមបញ្ជាក់ថា, ប្រទេសចំនួន១៣ រួមទាំងជប៉ុន ( អូស្ត្រាលី ប្រ៊ូណៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបូរី ថៃ ប៉ាគីស្ថាន ឥណ្ឌា កូរេខាងត្បូង នូវែលហ្សេឡង់ កាណាដា សហរដ្ឋអាមេរិក និងជប៉ុន) បានចូលរួមកម្មវិធីព្យុះហយាត្រានាវាចំបាំង ក្នុងពិធីខាងលើ ព្រមទាំងមានការចូលរួមផងដែរ ពីសំណាក់មេបញ្ជាការកងទ័ពជើងទឹកនៃបណ្តាប្រទេសសមាជិក Western Pacific Naval Symposium ចំនួន៣០ ប្រទេស រួមទាំងគណប្រតិភូកម្ពុជា ដែលបានដឹកនាំដោយឯកឧត្តម ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក។
ក្នុងឱកាសនោះ លោក ឯកអគ្គរាជទូតក៏បានចូលរួមកម្មវិធីជប់លៀងស្វាគមន៍គណៈប្រតិភូ នៅសណ្ឋាគារ Mercure Hotel ដែលរៀបចំដោយអភិបាលក្រុង Yokosuka ផងដែរ៕
ដោយ : សហការី