ក្រុមហ៊ុន មេតា ( Meta )គ្រោងកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ

ចែករំលែក៖

ក្រុមហ៊ុនមេតា(Meta) ជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមហ្វេសប៊ុក មានគម្រោង កាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ខណៈប្រាក់ចំណូលរបស់ក្រុមហ៊ុននេះមិនមានការកើនឡើង។ ក្រុមហ៊ុន បានខាតបង់ប្រាក់រហូតដល់ទៅ ៥០០ពាន់លានដុល្លារ នៅលើទីផ្សារភាគហ៊ុននៅក្នុងឆ្នាំនេះ។

ក្រុមហ៊ុនមេ Meta Platforms Inc ដែលជាស្ថាប័នគ្រប់គ្រងបណ្តាញសង្គមហ្វេសប៊ុក បានប្រកាសពីគម្រោងកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ប៉ះពាល់យ៉ាងខ្លាំងដល់ពលកររាប់ពាន់នាក់។ គម្រោងកាត់បន្ថយបុគ្គលិកនិងប្រកាសនៅថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ២០២២។
តាមប្រភពព័ត៌មាន ការសម្រេចកាត់បន្ថយបុគ្គលិកដោយសាតែស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនមេតាមិនល្អ ដោយក្រុមហ៊ុនបានខាតបង់ប្រាក់ដល់ទៅ ៥០០ពាន់លានដុល្លារនៅលើទីផ្សារភាគហ៊ុន ។ នៅក្នុងខែតុលាកន្លងមក ក្រុមហ៊ុនក៏បានប្រកាសពីលទ្ធផលអាជីវកម្មចុះខ្សោយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ នឹងបន្តខាតបង់ ៦៧ពាន់លានដុល្លារទៀត។
បញ្ហាដែលក្រុមហ៊ុន មេតាជួបប្រទេសគឺជាបញ្ហាដែលបណ្តាក្រុមហ៊ុនជួបប្រទះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ បញ្ហាកាន់តែខ្ពស់ ខណៈក្រុមហ៊ុនត្រូវ ប្រកួតប្រជែងយ៉ាងខ្លាំង ជាមួយគូប្រជែង គឺ បណ្តាញសង្គម តិចតុក Tik Tok ។
អគ្គនាយកក្រុមហ៊ុន Meta Platforms Inc លោក Mark Zuckerberg បានប្រកាសថា នៅឆ្នាំ២០២៣ ក្រុមហ៊ុននឹងផ្អាករាល់គម្រោង ដើម្បីកាតបន្ថយការចំណាយរបស់ក្រុមហ៊ុន មេតា ហើយក្រុមហ៊ុននឹងត្រូវចំណាយពេល យ៉ាងតិច មួយទសវត្សរ៍ ទើបអាចទទួលបានលទ្ធផលមកវិញ ៕

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print