មន្រ្តីជំនាញ ក.ប.ប. ត្រួតពិនិត្យទំនិញគ្រប់ប្រភេទដើម្បីបង្ការហានិភ័យជូនប្រជាពលរដ្ឋក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូកដែលធ្វើឡើងក្នុងខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ៖ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៧ ខែវិច្ឆិកា​​ ឆ្នាំ​២០២២នេះ​ថា៖​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ​ តែងតែ​បន្តចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ​ ដើម្បីស្វែងរកទំនិញមិនមានអនុលោមភាពដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់និងសុខុមាលភាពប្រជាពលរដ្ឋមិនមានស្ថិរភាពនៅក្នងសហគមន៍។

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអមដំណើរដោយរថយន្តចល័តផ្នែកម្ហូបអាហារ​ កាលពីថ្ងៃទី៦ ខែវិច្ឆិកាម្សិលមិញនេះ បានចូលរួមត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទូកដែលធ្វើឡើងក្នុងខេត្តតាកែវ។ ការត្រួតពិនិត្យគឺដើម្បីបង្ការហានិភ័យណាមួយកើតឡើង និងធានាការពារទំនិញដែលមិនមានអនុលោមភាពអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលចូលរួមដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក។

ជាលទ្ធផលពុំមានទំនិញណាមួយមិនមានអនុលោមភាពនោះទេ។ សូមបងប្អូនប្រជាពលរដ្ឋរីករាយជាមួយដំណើរកម្សាន្តគ្រប់ទីកន្លែងនាបុណ្យអុំទូក និងសូមជូនពរការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ទីកន្លែងទាំងជិតនិងឆ្ងាយ។

...

ក្នុងរយៈពេល៣ថ្ងៃនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់នាថ្ងៃឈប់សម្រាកប្រកបដោយភាពសប្បាយរីករាយ ជួបជុំក្រុមគ្រួសារ និងធ្វើដំណើរទៅកាន់រមណីយដ្ឋាននានានៅក្នុងទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការ “៣ការពារ និង៣កុំ” ឱ្យមានប្រសិទ្ធភាព។ អរគុណសន្តិភាព!៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print