អ៊ុយក្រែន ត្រៀមលក្ខណៈ ជម្លៀសពលរដ្ឋ ៣លាននាក់ចេញពី ទីក្រុងគៀវ

ចែករំលែក៖

តាមសារព័ត៌មាន The New York Times បានផ្សាយថា មន្ត្រីរដ្ឋាភិបាលក្នុងទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បានត្រៀមលក្ខណៈ ជម្លៀសពលរដ្ឋប្រមាណ៣លាននាក់នៅក្នុងទីក្រុងនេះ ប្រសិនបើ ប្រព័ន្ធអគ្គិសនីត្រូវបានកាត់ផ្តាច់នោះ។

អ៊ុយក្រែន បានអនុម័ត ការផ្តាច់ប្រព័ន្ធអគ្គិសនី ប្តូរវេនគ្នា រួមទាំងរដ្ឋធានីគៀវ ដោយសារតែ កង្វះថាមពល។ លោក Roman Tkachuk អគ្គនាយកសន្តិសុខទីក្រុងគៀវ បានលើកឡើងថា «បណ្តាញអគ្គិសនីនៅក្នុងប្រទេស មានការកាត់ផ្តាច់ ក្នុងតំបន់មួយចំនួននៅទីក្រុងគៀវ ហើយអាចនឹងត្រូវកាត់ផ្តាច់នៅទូទាំងប្រទេស» ។
រដ្ឋាភិបាលទីក្រុងគៀវបានព្យាករណ៍ថា ស្ថានភាពអាចនឹងអាក្រក់ជាងនេះ ។ រដ្ឋាភិបាលនឹងប្រកាសមុន ១២ម៉ោងមុនពេល បណ្តាញអគ្គិសនីត្រូវកាត់ផ្តាច់ទាំងស្រុង។ ក្នុងពេលរងការកាត់ផ្តាច់យើងនឹងប្រកាសជម្លៀសពលរដ្ឋទាំងអស់ នៅក្នុងទីក្រុង ចេញទៅកាន់តំបន់មានសុវត្ថិភាព។
ក្នុងពេលរដូវរងារជិតមកដល់ រដ្ឋាភិបាលទីក្រុងគៀវ បានត្រៀមរូងក្រោមដីជាង ១០០០ ដើម្បីឲ្យពលរដ្ឋគេចពីអាកាសធាតុត្រជាក់ និងគេចពីការវាយប្រហារតាមដែនអាកាស របស់រុស្ស៊ីផងដែរ៕​ ដោយ​ :​ ធីរីណា​

...

រូប​ថត​ :​ hanoitv.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print