គ្រូបង្វឹក Bayern ថាលោក Jose Mourinho និងបិសាចក្រហមជាគូស្នេហ៏សមគ្នាបំផុត

ចែករំលែក៖

លោក Carlo Ancelotti គ្រូបង្វឹករបស់ ក្លិប Bayern Munich បានថ្លែងថា លោក Jose Mourinhoពិតជាស័ក្តិសមបំផុតធ្វើជាគ្រូបង្វឹករបស់ក្រុម បិសាចក្រហម Manchester United ខណៈដែលកិច្ចចរចារវាង ភាគីទាំងពីរកំពុងតែជិតត្រូវគ្នានោះ។

គ្រូបង្វឹកសញ្ជាតិអុីតាលី Carlo Ancelottiបាននិយាយប្រាប់សារព័ត៌មាន Telegraph ថា “ខ្ញុំគិតថា ពួកគេគឺជាគូស្នេហ៏ដ៏សមគ្នា ណាស់ ។ Mourinho យល់ច្បាស់ពីការប្រកួត នៅអង់គ្លេស Premier League។ គាត់គឺជាគ្រូបង្វឹកល្អបំផុតមួយរូបក្នុងចំណោមគ្រូ បង្វឹកជាច្រើនទៀតលើពិភពលោកហើយពេលនេះក្រុម Man United កំពុងតែត្រូវការគ្រូបង្វឹកមានលក្ខណសម្បត្តិដូចជារូប គាត់ ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Mourinhoធ្លាប់បានដឹកនាំក្រុមPorto, Chelsea, Inter Milan និង Real Madrid ឈ្នះជើងឯក។ ប៉ុន្តែគ្រូបង្វឹកវ័យ៥៣ឆ្នាំនេះត្រូវបានក្រុមតោខៀវបណ្តេញចេញពីតំណែងវិញក្នុង រយៈពេល៧ខែបន្ទាប់ពីគាត់ជួយក្រុម Chelsea ឈ្នះជើងឯកជាលើកទី៣ ។

ពេលនេះក្រុមបិសាចក្រហមដែលបានបណ្តេញលោកគ្រូបង្វឹកសញ្ជាតិហុល្លង់ Van Gaalចេញពីតំណែងកំពុងតែចរចានាំ យកលោក Mourinhoមកដឹកនាំ ដោយនឹងប្រកាសជាផ្លូវការនាពេលឆាប់ៗ ៕

Chelsea's José Mourinho rues defensive errors in defeat to Real Madrid - video

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print