ខេត្តកណ្តាល : ឃាត់ខ្លួនស្រ្តីម្នាក់ ចំណែកបក្ខពួករត់រួចគេចបាត់ បន្លំចូលរួមហែបុណ្យកឋិន ដើម្បីលូកយកលុយនឹងទូរស័ព្ទគេ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចលេីព្រះវិហារវត្តភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមការអោយដឹងពីជនរងគ្រោះ អ្នកទី១- សម្ភារ:បាត់បង់មានលុយ២០០ដុល្លា ។
អ្នកទី២-សម្ភារ:បាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាកហូវៃ លុយ២០មុឺន។
អ្នកទី៣-សម្ភារ:បាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាកអូប៉ូ។ជនរងគ្រោះ។
ជនរងគ្រោះ ទាំង៣ពួកគាត់មិនបានប្តឺងប្តល់អ្វីទេ ។ ប៉ុន្តែសមត្ថកិច្ចត្រូវតែឃាត់ខ្លួនក្នុងបទល្មើសជាក់ស្ដែង តាមនីតិវិធី។
ចំណែកជនសង្ស័យឈ្មោះ ពេជ្រ លីលី ហៅអាលាវ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួលម្ដុំផ្សារចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ដោយ : សហការី