​Lionel Messi : អាហ្សង់ទីនស័ក្តិ សមនឹងទទួលពានអាមេរិកខាងត្បូង

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelona បានបង្ហាញពីជំនឿចិត្តរបស់ ខ្លួនថា ក្រុមជម្រើសជាតិអាហ្សង់ទីនពិតជាស័ក្តិសមនឹងក្លាយទៅជាម្ចាស់ជើងឯកទ្វីបអាមេរិកខាងត្បូងឬហៅថា Copa America Centenario ឆ្នាំ២០១៦ណាស់ ។

ក្រុមជម្រើសជាតិអាហ្សង់ទីនបានប្រកួតចាញ់ក្រុមឈីលីដោយបាល់ប៉េណាល់ទីកាលពីឆ្នាំមុននៅវគ្គផ្តាច់ព្រ័ត្រ។ ពួកគេបានទៅលេងវគ្គផ្តាច់ព្រាត់៣ដងហើយក្នុងកម្ម វិធី៤លើកចុងក្រោយប៉ុន្តែពួកគេបានត្រឹមតែជើងឯករងប៉ុណ្ណោះ។ ពួកគេមិនដែលបានឈ្នះជើងឯកនេះចាប់តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។

កាលពីឆ្នាំ២០១៤ពួកគេក៏បានប្រកួតចាញ់ក្រុមជម្រើសជាតិអាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី World Cup ក្នុងប្រទេស ប្រេស៊ីលផងដែរ។
កីឡាករ Lionel Messi ថា ដល់ពេលអាហ្សង់ទីនឈ្នះពានរង្វាន់ហើយ ព្រោះពុំធ្លាប់បានទទួលពានរង្វាន់ធំៗអស់រយៈពេល២៣ឆ្នាំមកហើយ ។

កីឡាករ Lionel Messi បញ្ជាក់ថា “យើងនឹងខិតខំឲ្យអស់ពីសមត្ថភាពរបស់ពួកយើងក្នុងកម្មវិធី Copa ដោយសារតែវាមានសារសំខាន់បំផុតសម្រាប់យើង។ យើងមិនដែលបានឈ្នះពានរង្វាន់រយៈ ពេលយូរណាស់មកហើយ។ ពិសេសជាងនេះយើងបានទៅលេងវគ្គផ្តាច់ព្រ័ត្រជាច្រើនដងមកហើយ”។

គួរបញ្ជាក់ថា ពានរង្វាន់ទ្វីបអាមេរិកខាងត្បូងឆ្នាំនេះនឹងធ្វើឡើងនៅក្នុងប្រទេស អាមេរិកចាប់ផ្តើមនៅថ្ងៃទី៦ខែក្រោយហើយក្រុមអាហ្សង់ទីនស្ថិតនៅក្នុងពូលDប៉ះជា មួយក្រុមឈីលី ប៉ាណាម៉ា និងបូលីវី ៕

at AT&T Stadium on September 8, 2015 in Arlington, Texas.

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print