កាច់.កម៉ូតូបានសម្រេចគេចមិនរួចចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យអាវុធហត្ថខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធខណ្ឌចំការមនឃាត់ខ្លួនយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីសួរនាំក្រោយពីបានធ្វើសកម្មភាពកាច់.កម៉ូតូដែលគេចតទុកនៅខាងមុខផ្ទះបានសម្រេច ប៉ុន្តែគេចមិនរួចពីម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋឃើញជួយដេញចាប់បាននិងបានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនផងដែរ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៥នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខក្លឹបប្ល៊ូឡាញ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

មន្ត្រីកម្លាំងអាវុធហត្ថខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គួន ឡេង អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលនៅម្តុំអូរបែកក្អម ចំណែកជនរងគ្រោះមានឈ្មោះ ហៀង លី ឃាង អាយុ២៩ឆ្នាំ ជាអាជីវករ បច្ចុប្បន្នស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រីឯម៉ូតូដែលត្រួវបានកាច់កនោះ ម៉ាកវេវ ពណ៌ស្លែ ពាក់ស្លាកលេខ នគរបាល 1 1373 ។

ក្រោយកើតហេតុកម្លាំងអាវុធហត្ថខណ្ឌចំការមននាំខ្លួនជនសង្ស័យខាងលើយកទៅឃុំខ្លួនបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

6502b36c-9bb6-44d4-928b-890b089707a6

786add8e-c5c9-44fb-a682-94805d8e093f

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print