ផ្ទុះអាថ៍កំបាំងស្នេហាត្រីកោណបញ្ចប់ជីវិតខ្លួនឯងដោយកាំភ្លើងកែច្នៃនៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ ស្នេហាអាថ៌កំបាំងដែលលាក់ទុកអស់រយៈកាលជាយូរឆ្នាំកន្លងមកហើយរវាងគ្រួសារពីររួមរស់ក្នុងស្រុកភូមិ ជាមួយគ្នាហើយក៏ត្រូវជាសែស្រឡាយបងប្អូនគ្នាផងដែរ ។ លុះដល់ពេលបែកធ្លាយរឿងអាថ៌កំបាំងខ្មាសញាតិមិត្តភូមិផងរបងជាមួយបែរជាផ្ទុះកំហឹងបញ្ចប់ជីវិតខ្លួនឯងដោយកាំភ្លើងកែច្នៃស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩និង៣០នាទីព្រឹក ។

បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះជឿន សារិន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមាន ទីលំនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូន មុំ ខេត្តរតនគិរីបានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយធ្វើអត្តឃាតនិងមានប្រពន្ធឈ្មោះអួក ចាន់រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ហើយ មានកូនស្រីម្នាក់ អាយុ៩ឆ្នាំ ។

បើតាមការឲ្យដឹងពីប្រពន្ធថា ប្តីរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ដែលត្រូវជាបងប្អូនជីដូនមួយខាងស្រីអស់រយៈពេលជាយូរឆ្នាំកន្លងមកហើយគឺជា ស្នេហាអាថ៌កំបាំងស្បថស្បែនឹងគ្នាបើសិនជាត្រូវស្លាប់គឺប្តូរស្លាប់ជាមួយនឹងគ្នា ។ ស្ត្រី កំណាន់ចិត្តរបស់ប្តីនោះត្រូវបានគេស្គាល់ឈ្មោះថាន ធូ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំជាមួយគ្នាមានប្តីឈ្មោះ ធន់ ភា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរនិងមាន កូនក្នុងបន្ទុកចំនួន៣នាក់ ។ ស្ត្រីជាប្រពន្ធបានបន្តទៀតថា មុនពេលកើតហេតុប្តីរបស់ខ្លួនបានយកកាំភ្លើងកែច្នៃគ្រាប់រំសេវទៅបាញ់គូកំណាន់ចិត្តដល់ផ្ទះដែលមានចម្ងាយពីគ្នាប្រមាណជាង១០០ម៉ែត្រប៉ុណ្ណោះក្នុងបំណងបម្រុងបាញ់ឲ្យស្លាប់មុន តែចៃដន្យនាងមិនស្លាប់ ។ រួចក៏ត្រឡប់មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯងជាក្រោយបានសម្រេចនៅខាងក្រោយផ្ទះរបស់ខ្លួនក្បែរទ្រុងមាន់ ។

បើតាមការឲ្យដឹងពីស្ត្រីកំណាន់ចិត្តរបស់ ជនបង្កបានឲ្យដឹងថា នៅវេលាម៉ោងខាងលើនាងបានឃើញបុរសបង្កនៅក្នុងដៃកាន់អាវុធមួយដើមលាក់ពីក្រោយខ្នងដើរសំដៅមកផ្ទះរបស់ខ្លួនពុំមាននិយាយស្តីអ្វីក្រៅពីស្ទុះមកចាប់កដៃនាងហើយអូសចេញទៅក្រៅផ្ទះ ។ ពេលនោះនាងក៏រើបម្រះយ៉ាងខ្លាំងហើយបុរសខាងលើលើកកាំភ្លើងកែច្នៃភ្ជង់បាញ់ឲ្យចំក្បាលតែចៃដន្យគ្រាប់កាំភ្លើងបានផ្ទុះឡើងស្របពេលដែលនាងគ្រវាសដៃសំណាងល្អគ្រាប់ផ្លាតផុត ប៉ុន្តែម្សៅរំសេវបានប៉ះផ្ទៃមុខរបស់នាងខាងស្តាំរោលរងរបួសស្រាល ចំណែកជនបង្កស្មានតែនាងត្រូវគ្រាប់ស្លាប់ហើយក៏បោះកាំភ្លើងចោលក្នុងព្រៃ ហើយស្រូតប្រញាប់ទៅផ្ទះទាញកាំភ្លើងមួយដើមទៀតមកបញ្ចប់ជីវិតខ្លួនឯងតែម្តងទៅ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកកូនមុំ លោក រ៉េន មុត អធិការរងដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុហើយធ្វើកុសល្យវិច្ច័យលើសាកសពជនបង្ក គឺជនបង្កបានបាញ់ខ្លួនឯងចំសៀតផ្កាខាងស្តាំធ្លាយទៅសៀតផ្កាខាងឆ្វេងដោយប្រើប្រាស់កាំភ្លើងកែច្នៃចំនួន២ដើម(វែង១ដើមខ្លី១ដើម)។ ជនបង្កបានប្រើប្រាស់ កាំភ្លើងខ្លីទៅសម្លាប់គូកំណាន់ចិត្តមិនបានសម្រេចហើយបោះចោលក្នុងព្រៃបន្ទាប់មកប្រើកាំភ្លើងវែងបាញ់សម្លាប់ខ្លួនឯងនៅក្រោមផ្ទះ ។ លោក រ៉េន មុត បានឲ្យដឹងទៀតថា ករណីឃាតកម្មខាងលើនេះគឺបង្កឡើង ដោយខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសាកសពជនបង្កសមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងកាំភ្លើងទាំង២ដើមនិងកំប៉ុងគ្រាប់រំសេវសមត្ថកិច្ចបានយកទៅរក្សាទុកដើម្បីបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្ត ៕

366621c1-dcd8-4e42-adc6-9a9ec0f946e3

283abb38-0c18-4210-a568-976b3e782c5b

79e79fda-4983-455b-9f93-b590095bf04f

6f383b6b-3fa7-44f1-bb41-27d57fbdaf0d (1)

6a85aff3-d6f2-4eae-9109-19a9b941daea

07df4a7e-cbf4-40c9-947f-6a9f3c456810

be4465bf-b054-4378-a3c8-5be4eb0d084a

2b9b5a75-937d-40fb-a839-462946d35d0c

ដោយ៖ វុទ្ធ ឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print