ភ្នំពេញ : ប្រធានអាស៊ានឆ្នាំ២០២២ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។ នេះជាប្រសាសន៍ថ្លែងលើកឡើង ដោយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ លើផេកផ្លូវការរបស់សម្តេច។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ទៀតថា, ខ្ញុំនឹងពាក់នាឡិកានេះក្នុងការប្រជុំអាស៊ាននៅភ្នំពេញនិងបន្តពាក់នៅឥណ្ឌូនេសុីពេលប្រជុំG2 ថ្ងៃ១៥ដល់១៦បន្ទាប់មក
ពាក់ចូលរួមប្រជុំAPECនៅថៃថ្ងៃ១៧និង១៨វិច្ចកា២០២២ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេសុីនិងថៃក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ(ខ្មែរធ្វើបាន)។
សម្តេចតេជោ ហ៊ុនសែន ធ្លាប់មានប្រសាសន៍លើកឡើងថា, ខ្ញុំបាននិយាយថាកម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។
នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន៕
ដោយ : សិលា