លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ស្តីពីការការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រស្តីពីការការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីលោក ស្នងការរង នាយការិយាល័យ សាលាទាំងពីរ វរអន្តរាគមន៍ និងមានភ្ជាប់តាមប្រព័ន្ធ ZOOM ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី/ខេត្ត។

លោក ឧត្តមសេនីយ៍ ប្រធានស្នងការ បានធ្វើការផ្តាំផ្ញើដល់នាយ នាយរងអាវុធហត្ថទាំងអស់ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និងអនាម័យ អនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ច រាយការណ៍តាមឋានានុក្រម។ ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ជូនថ្នាក់ដឹកនាំកំពូលអាស៊ាន កងកម្លាំងគ្រប់រូបត្រូវតែរួមគ្នា សហការសាមគ្គីឯកភាព ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមសហការ ព្រមទាំងផ្តល់ព័ត៌មានផងដែរ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print