ខ្សែការពារនិងខ្សែបម្រើរបស់ក្លិបAC Milan ២រូបបន្តកិច្ចសន្យាថ្មី

ចែករំលែក៖

កីឡាករ Riccardo Montolivo និង Luca Antonelli បានយល់ព្រមបន្តកិច្ច សន្យាលេងនៅក្នុងក្រុម AC Milan របស់ ប្រទេសអុីតាលីរយ​ៈពេល៣ឆ្នាំម្នាក់ទៀត ។

ខ្សែបម្រើ Riccardo Montolivo វ័យ ៣១ឆ្នាំត្រូវបានព័ត៌មានមួយចំនួនផ្សាយថា អាចនឹងផ្លាស់ទៅកាន់ក្លិប Cologne របស់ អាល្លឺម៉ង់ Bundesliga ប៉ុន្តែរូបគេបាន សម្រេចចិត្តនៅក្នុងប្រទេសអុីតាលីរហូត ដល់ឆ្នាំ២០១៩ ។

ចំណែកខ្សែការពារដែលមានបទ ពិសោធន៍ច្រើនឆ្នាំ Luca Antonelli ក៏បាន សម្រេចចិត្តនៅក្នុង AC Milan ជាមួយគ្នាផងដែរបន្ទាប់ពីចប់រដូវកាលហើយនោះជាមួយនឹងខ្សែការពារវ័យក្មេង Davide Calabria ។

គួរបញ្ជាក់ថា ក្លិប AC Milan បានឈរ លំដាប់លេខ៧ក្រោយចប់រដូវកាលឆ្នាំ ២០១៥-១៦នេះដោយពុំមានបានកៅអី ណាមួយលេងនៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុបនោះឡើយ ។ ពួកគេក៏បានខកចិត្តមួយ ទៀតបន្ទាប់ពីប្រកួតចាញ់ក្រុមសេះបង្កង់ Juventus ក្នុងកម្មវិធីអុីតាលី Cup វគ្គ ផ្តាច់ ព្រ័ត្រ ៕

2FE03EB800000578-0-image-a-15_1452257881599

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print